(ប៉េកាំង)៖ «កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបញ្ចប់ការហាត់សមលើកទី៣ ។ ក្នុងការហាត់សមលើកទី៣នៃរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន កម្មវិធីគ្រប់ប្រភេទសុទ្ធតែបានបង្ហាញពីគំនិតច្នៃប្រឌិត និងស្នាដៃជាច្រើនដែលបានបំផុសគំនិតពីជីវភាពពិតប្រាកដ ។

ក្រៅពីអ្នកសម្តែងនិងសិល្បករជើងចាស់ខាងរបាំនិងចម្រៀង សៀកជាដើម ក៏មានជនធម្មតាដែលមកពីគ្រប់មុខរបរជាច្រើននាក់ បានចូលរួមការសម្តែងនៃកម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនផងដែរ ដែលបង្ហាញពីកម្មវត្ថុដែលថា «ឆាកប្រជាពលរដ្ឋ»​ និងកម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់ប្រជាជន»

វិទ្យុមិត្តភាពកម្ពុជាចិន