(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ​បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១៣២ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មានស៊ីនហួរ ទី២៨ ខែធ្នូ ឆ្នាំ២០២២។

ទោះជាយ៉ាងណាក្នុងរបាយការណ៍ថ្ងៃពុធនេះ​វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែមទៀតទេ។

ជាសរុបរហូតមកទល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសចំនួន ១១,៥២៤,៧៧៩នាក់ ក្នុងនោះស្លាប់សរុបចំនួន ៤៣,១៨៤នាក់ និងជាសះស្បើយ ១០,៦១១,០៥៦៕