(ប៉េកាំង)៖ គិតមកទល់ថ្ងៃទី១ ខែធ្នូ ទិន្នន័យថ្មីបំផុតនៃវេទិការទិន្ន័យធំ ខាងការដឹកជញ្ជូនរហ័ស នៃរដ្ឋបាលជាតិប្រៃសណីចិនបានបង្ហាញថា ប្រទេសចិនបានសម្រេចការដឹកជញ្ជូនកញ្ចប់អីវ៉ាន់នៅជនបទលើសពី ១០០ ប៊ីលានកញ្ចប់ក្នុងឆ្នាំ ២០២២ ដែលបានសម្រេចមុនពេល ៧ ថ្ងៃបើធៀបនឹងឆ្នាំទៅមិញ។

ជាមួយគ្នានេះដែរ ទន្ទឹមនឹងការពន្លឿនកសាងប្រព័ន្ធដឹកជញ្ជូនបញ្ញើឆាប់រហ័សនៅជនបទក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រាគ្រប់ដណ្តប់នៃបញ្ញើឆាប់រហ័សចូលភូមិត្រូវបានកើនឡើងជាបន្តបន្ទាប់។ ឥឡូវនេះជារៀងរាល់ថ្ងៃមានកញ្ចប់ អីវ៉ាន់ចំនួនជាង ១០០ លានកញ្ចប់ចេញចូលតាមទីជនបទ ដែលបានឆ្លុះបញ្ចាំងពីសក្តានុពលនៃទីផ្សារប្រើប្រាស់នៅជនបទ។

ផ្ញើពីស្រែចម្ការទៅកាន់ទូទាំងប្រទេស កសិផលត្រូវបានលក់ដូរកាន់តែងាយស្រួល។ ក្នុង ៣ ត្រីមាសដើមឆ្នាំនេះ ទំហំលក់រាយកសិផលតាមអនឡាញនៅទូទាំងប្រទេសចិនមានចំនួន ៣៧៤៥១០ លានយាន់ប្រាក់ចិន កើនឡើង ៨.៨%បើធៀបនឹងឆ្នាំ ២០២១ ល្បឿនកំណើនកើនឡើង ៧.៣%។

បណ្តាញដឹកជញ្ជូនរហ័សដែលត្រូវបានបំពេញបន្ថែម ឥតឈប់ឈរនិងពង្រឹងយ៉ាងខ្លាំងក្លា ធ្វើឱ្យចរាចរណ៍កញ្ចប់អីវ៉ាន់ កាន់តែមានភាពងាយស្រួល កសិផលកាន់តែច្រើនឡើងៗលក់ផ្ទាល់ ទៅកាន់ទូទាំងប្រទេសតាមរយៈបណ្តាញដឹកជញ្ជូនរហ័ស ក្នុងនោះមានមិនតិចទេត្រូវបាននាំចេញទៅបរទេស។ កញ្ចប់អីវ៉ាន់តូចៗបានជួយបង្កើនចំណូលដល់កសិករ និងក្រាលផ្លូវសម្រាប់ការអភិវឌ្ឍឧស្សាហកម្មជនបទ។

ស្របពេលដែលជំរុញឱ្យកសិផលលក់ទៅកាន់ទូទាំងប្រទេសចិន វត្ថុប្រើប្រាស់កាន់តែច្រើនឡើងៗ ត្រូវបានដឹកជញ្ជូនចូលជនបទតាមរយៈកញ្ចប់អីវ៉ាន់នីមួយៗ ដែលបានធ្វើឱ្យពលរដ្ឋជនបទមានជម្រើស កាន់តែច្រើនក្នុងការទិញអីវ៉ាន់។ កញ្ចប់អីវ៉ាន់តូចៗបានជំរុញឱ្យទីផ្សារប្រើប្រាស់ នៅជនបទបញ្ចេញសក្តានុពលយ៉ាងឆាប់រហ័ស។ ទិន្នន័យពាណិជ្ជកម្មបានបង្ហាញថា ក្នុង ៣ ត្រីមាសដើមឆ្នាំ ២០២២ ទំហំលក់រាយតាមអនឡាញនៅជនបទបានឡើងដល់ ១៤៩៧៨៥ លានយាន់ប្រាក់ចិន កើនឡើង ៣.៦%បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០២១៕

វិទ្យុមិត្តភាពកម្ពុជាចិន