(ប៉េកាំង)៖ ថ្មីៗនេះ នាយកដ្ឋានឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាននៃតំបន់ស្វយ័តជនជាតិភាគតិច Zhuang ក្វាងស៊ី បានប្រកាសបញ្ជីឈ្មោះសហគ្រាសគំរូរោងចក្រវៃឆ្លាត ក្វាងស៊ីឆ្នាំ២០២២ ហើយក្រុមហ៊ុន Guangxi Taigu Coca-Cola Beverage Co., Ltd. ស្ថិតនៅក្នុងបញ្ជីឈ្មោះនេះ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា សហគ្រាសគំរូរោងចក្រវៃឆ្លាតក្វាងស៊ី គឺជាការងារកំណត់អត្តសញ្ញាណ ដែលរៀបចំឡើងដោយនាយកដ្ឋានឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាននៃតំបន់ស្វយ័តជនជាតិ Zhuang ក្វាងស៊ី ក្នុងខេត្តក្វាងស៊ី ដោយជ្រើសរើសយកសហគ្រាសដែលលេចធ្លោ អាចដើរតួនាទីជាគំរូនាំមុខ តាមរយៈការវាយតម្លៃលើផ្នែកបរិក្ខារស្វ័យប្រវត្តិកម្ម ការរចនានិងស្រាវជ្រាវផលិតផល ការគ្រប់គ្រងផលិតកម្ម ការគ្រប់គ្រងគុណភាព និងសេវាវ័យឆ្លាត ដើម្បីពន្លឿនការកែលម្អគុណភាព និងកម្រិតនៃ ការអភិវឌ្ឍន៍ផលិតកម្មបែបប្រពៃណីនៅក្វាងស៊ី និងជំរុញការផ្លាស់ប្តូរ និងធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មផលិតកម្ម។

ក្រុមហ៊ុន Guangxi Taigu Coca-Cola Beverage Co., Ltd. ដែលស្ថិតនៅក្នុងបញ្ជីនៅពេលនេះ បានសាងសង់រោងចក្រឆ្លាតវៃ ដោយជោគជ័យ បន្ទាប់ពីមានការខិតខំ និងការអភិវឌ្ឍន៍ជាច្រើនឆ្នាំ ហើយបានបន្តសម្រេចបានការមើលឃើញទិន្នន័យ ដំណើរការផលិតកម្ម ក្លាយជាអ្នកនាំមុខក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មនេះ។ ចាប់ពីការរចនារួមនៃរោងចក្ររហូតដល់ លំហូរដំណើរការ និងការរៀបចំ ក្រុមហ៊ុនបានអនុវត្តយ៉ាងទូលំទូលាយនូវកម្មវិធីឧស្សាហកម្ម និងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងកម្រិតខ្ពស់ជាច្រើន ដើម្បីសម្រេចបានការគ្រប់គ្រងឌីជីថលគ្រប់ជ្រុងជ្រោយលើការលក់ ខ្សែសង្វាក់ផ្គត់ផ្គង់ បន្ទប់រោងចក្រផលិត និងហិរញ្ញវត្ថុ ដែលនេះមិនត្រឹមតែធ្វើឱ្យកម្មវិធីដំណើរការផលិតដើរដោយស្វ័យប្រវត្តិ មានតម្លាភាព អាចមើលឃើញ និងត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងសម្រេចបានរង្វង់បិទជិតរវាងការត្រួតពិនិត្យផលិតផល ការត្រួតពិនិត្យ និងវិភាគគុណភាព ការដឹកជញ្ជូនផលិតកម្មជាដើមជាមួយនឹងដំណើរផលិតកម្ម ហើយអាចប្រើប្រាស់រួមបញ្ចូលដោយផ្អែកលើមូលដ្ឋាននៃបច្ចេកវិទ្យាព័ត៌មានចាស់ទុំដែលមានស្រាប់ផងដែរ ដែលអាចចម្លងបានយ៉ាងឆាប់រហ័សទៅដល់សហគ្រាសក្នុងឧស្សាហកម្មផលិតផលភេសជ្ជៈក្វាងស៊ី និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងដើរតួនាទីជាគំរូផងដែរ។

សម្រាប់សហគ្រាសគំរូរោងចក្រវៃឆ្លាតក្វាងស៊ីឆ្នាំ២០២២ ដែលទទួលបានការទទួលស្គាល់ នាយកដ្ឋានឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាននៃតំបន់ស្វយ័តជនជាតិ Zhuang ក្វាងស៊ីនឹងប្រគល់ប័ណ្ណសម្គាល់ «សហគ្រាសគំរូរោងចក្រវៃឆ្លាតក្វាងស៊ី»។ ហិរញ្ញវត្ថុសាធារណៈកម្រិតតំបន់ស្វយ័តជនជាតិ Zhuang ក្វាងស៊ី ក៏នឹងប្រគល់ប្រាក់លើកទឹកចិត្តចំនួន១លានយ័នផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន