(ឡុងដ៍)៖ ចំនួនប្រជាជនមូស្លីម​ នៃចក្រភពអង់គ្លេសបានកើនឡើង ៤៤ភាគរយក្នុងរយៈពេលមួយទសវត្សរ៍ នេះបើយោងតាមតួលេខជំរឿនចុងក្រោយបំផុត ដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិ។ ក្នុងចំណោមប្រជាជនសរុបរបស់ប្រទេស គឺមាន៦.៥ភាគរយ ដែលស្មើនឹង៣.៩លាននាក់ជាអ្នកកាន់សាសនាអ៊ីស្លាម។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ទន្ទឹមនឹងនេះ ក្រុមជនជាតិភាគតិចធំបំផុតទីពីរនៅក្នុងចក្រភពអង់គ្លេស បច្ចុប្បន្ននេះគឺអាស៊ីដែលមានចំនួន ៩.៣ភាគរយនៃចំនួនប្រជាជនសរុប។

ភាពចម្រុះនៅក្នុងចក្រភពអង់គ្លេស បានកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីជំរឿនចុងក្រោយក្នុងឆ្នាំ២០១១ ជាមួយនឹង២ភាគ៣ នៃទីក្រុងឡុងដ៍ ឥឡូវនេះជាជនជាតិភាគតិច ខណៈដែលទីក្រុងធំៗផ្សេងទៀតដូចជា Leicester, Luton និង Birmingham បានក្លាយជា «ក្រុមជនជាតិភាគតិចអាស៊ី»

ជំរឿនឆ្នាំ២០២១ បានរកឃើញទៀតថា ប្រហែល ១០ភាគរយនៃគ្រួសារចក្រភពអង់គ្លេស ដែលបច្ចុប្បន្នមានសមាជិកមកពីក្រុមជនជាតិភាគតិចពីរផ្សេងគ្នា កើនឡើង ៨.៧ភាគរយ៕