វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗ ចំនួន៥៥៨ករណីទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ (Video inside)
29-11-2022 18:36
(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៥៥៨ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មានស៊ីនហួរ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងរបាយការណ៍ថ្ងៃចន្ទនេះដែរ វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីចំនួន ២នាក់បន្ថែមទៀតទផងដែរ។
ជាសរុបរហូតមកទល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសចំនួន ១១,៥១៥,៤២៣នាក់ ក្នុងនោះស្លាប់សរុបចំនួន ៤៣,១៧២នាក់៕