(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ចូ បៃដិន ប្រាប់លោក ស៊ី ជិនពីងថា ចិនត្រូវតែព្យាយាមរារាំងកុំឱ្យ កូរ៉េខាងជើង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ

២៖ មហាសន្និបាត UN អំពាវនាវឱ្យរុស្ស៉ីសងថ្លៃខូចខាត ជុំវិញការឈ្លានពានអ៊ុយក្រែន

៣៖ Financial Times: ប្រទេស G20 ភាគច្រើន ថ្កោលទោសសង្រ្គាមឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន

៤៖ លោក ហ្សេលេនស្គី ប្រាប់ G20 ថា បច្ចុប្បន្នជាពេល ត្រូវបិទបញ្ចប់សង្រ្គាមរបស់រុស្ស៉ី

៥៖ ប្រមុខ CIA ព្រមានរុស្ស៉ី ប្រឆាំងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន

៦៖ លោក ម៉ាក្រុង ទទូចលោក ស៉ី ជិនពីង ឱ្យជួយដាក់សម្ពាធលើរុស្ស៉ី ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន

៧៖ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Shehbaz Sharif ឆ្លងកូវីដ ១៩ ជាលើកទី៣