(ប៉េកាំង)៖ ពេលទទួលសម្ភាសន៍ពីអ្នកសារព័ត៌មានលោកស្រី Li Wenjuan បានថ្លែងថា «ប្រទេសជាតិគឺប្រជាជនប្រជាជនគឺប្រទេសជាតិ»«បក្សកុម្មុយនីស្តចិនដឹកនាំប្រជាជនចិនប្រយុទ្ធនឹងសត្រូវនិងការពារប្រទេសជាតិគឺដើម្បីប្រជាជន»«ការបង្កើនល្បឿនកសាងប្រទេសខ្លាំងខាងកសិកម្ម ដើម្បីជំរុញយ៉ាងរឹងមាំនូវការស្តារឧស្សាហកម្ម ធនធានមនុស្ស វប្បធម៌ អេកូឡូស៊ីឡើងវិញនៅជនបទ»។ នេះជាបទរាយការណ៍សំខាន់ៗរបស់លោក Xi Jinping ក្នុងរបាយការណ៍សមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដែលបានកំណត់គោលដៅជាក់លាក់ឱ្យយើង ហើយក៏ផ្ដល់នូវកម្លាំងចិត្តផងដែរ។

លោកស្រី Li Wenjuan ឆ្នាំនេះមានអាយុ៣២ឆ្នាំ ជាលេខាគណៈកម្មការបក្សកុម្មុយនីស្តនៃឃុំ Bulunkou ស្រុក Aketao តំបន់ស្វ័យតស៊ីនជាំងប្រទេសចិន។ ថ្ងែទី១៦ ខែតុលា ឆ្នាំ២០២២ តាងនាមឱ្យតំណាងបក្សលោកស្រី បានចូលរួមសមាជបក្សលើកទី២០ នៅទីក្រុងប៉េកាំង។ បន្ទាប់ពីបញ្ចប់សមាជបក្សរួចហើយ លោកស្រីមានចំណាប់អារម្មណ៍ថា ខ្ញុំត្រូវផ្សព្វផ្សាយស្មារតីសមាជបក្សលើកទី២០ តាមរបៀបគ្រប់បែបយ៉ាងដោយឆាប់រហ័ស ទៅដល់មូលដ្ឋាននិងផ្ទះកសិករ។ ខ្ញុំសង្ឃឹមថាតាមការផ្សព្វផ្សាយនេះ អាចលើកទឹកចិត្តនិងដឹកនាំប្រជាជនគ្រប់ជនជាតិ ឱ្យខិតខំធ្វើការ។

លោកស្រី Li Wenjuan បានថ្លែងថា ការស្តាប់របាយការណ៍សមាជបក្សលើកទី២០ របស់លោកXi Jinping ដោយយកចិត្តទុកដាក់ នៅសាលប្រជុំសភាប្រជាជននៅក្រុងប៉េកាំង បានលើកទឹកចិត្តឱ្យខ្ញុំធ្វើយ៉ាងណាត្រូវបន្តខិតខំធ្វើការ។ របាយការណ៍របស់លោក Xi Jinping ប្រកបដោយមនោសញ្ចេតនាយ៉ាងកក់ក្តៅ នៅក្នុងការបម្រើជូនប្រជាជន។ ពាក្យ «ប្រជាជន» បានលេចចេញក្នុងរបាយការណ៍ ពីដើមរហូតដល់ចប់ ដែលត្រូវគូសបញ្ជាក់ម្តងហើយម្តងទៀត និងធ្វើឱ្យពួកយើងអ្នកស្តាប់រំភើបចិត្ត។

លោកស្រី Li Wenjuan បានឧទ្ទេសនាមថា ប៉ុន្មានឆ្នាំកន្លងមកឃុំ Bulunkou ស្រុក Aketao តំបន់ស្វ័យតស៊ីនជាំង ដែលដឹកនាំដោយបក្ស បានបង្កើតខ្សែផ្លូវទេសចរណ៍ដ៏ស្រស់ស្អាត អភិវឌ្ឍឧស្សាហកម្មចិញ្ចឹមសត្វ បង្កើតផលិតផលសាច់គោនៅតំបន់ខ្ពង់រាប ដែលបានធ្វើឱ្យឃុំ Bulunkou មានចំណូលជាង២លានដុល្លារអាមេរិកនៅឆ្នាំនេះ និងធ្វើឱ្យប្រជាជន១៤៦៤នាក់បង្កើនចំណូល។ ពេលបច្ចុប្បន្ននេះប្រជាជនគ្រប់ជនជាតិក្នុងឃុំ Bulunkou មានជីវភាពកាន់តែធូរធារ៕

វិទ្យុមិត្តភាពកម្ពុជាចិន