(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មនុស្ស ៦នាក់ស្លាប់ និង៨១នាក់រងរបួស ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក នៅតួកគី

២៖ អ៉ីស្រាអែល បើកការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានទ័ពអាកាសស៊ីរី ផ្ដាច់ជីវិតទាហាន ២នាក់

៣៖ លោក ហ្សេលេនស្គី ចោទកងទ័ពរុស្ស៉ីប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅ Kherson

៤៖ ជប៉ុនកំពុងព្យាយាមរៀបចំឱ្យមាន ជំនួបកំពូលរវាងលោក ហ្វូមីអូ គីស៉ីដា និងលោក ស៉ី ជិនពីង ដែលអាចកើតឡើងកំលុងកិច្ចប្រជុំ G20 ឬក៏ APEC

៥៖ ឥណ្ឌូណេស៉ី រំពឹងថា G20 នឹងសម្រេចបាននូវរបៀបវារៈ នៃការដោះស្រាយវិបត្តិសេដ្ឋកិច្ចសកល

៦៖​ សេតវិមាន៖ ប្រធានាធិបតី ចូ បៃដិន និងប្រធានាធិបតី ស៊ី ជិនពីង យល់ស្របគ្នាថា សង្គ្រាមនុយក្លេអ៊ែរមិនគួរត្រូវឲ្យកើតឡើងបានទេ