(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ រួមមានព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖ 

 

១៖ លោកស្រី Giorgia Meloni ត្រូវបានតែងតាំងជាផ្លូវការ ជានាយករដ្ឋមន្រ្តីស្រីដំបូងបំផុត នៃប្រទេសអ៉ីតាលី

២៖ ប្រមុខការពារជាតិអាមេរិក និងរុស្ស៉ី ពិភាក្សាគ្នាអំពីបញ្ហាសង្រ្គាមអ៊ុយក្រែន ក្នុងជំនួបដ៏កម្រ

៣៖ ហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន បន្តរងការវាយប្រហារដោយមីស៉ីលរបស់រុស្ស៉ី

៤៖ នាយករដ្ឋមន្រ្តីជប៉ុន៖ «បើរុស្ស៉ីប្រអាវុធនុយក្លេអ៊ែរ នោះវានឹងជាទង្វើប្រកាន់ភាពជាសត្រូវ ប្រឆាំងមនុស្សជាតិទាំងមូល»

៥៖ លោក Li keqiang គ្មានឈ្មោះក្នុងគណៈកម្មការមជ្ឈិមថ្មី នៃគណបក្សកុម្មុយនិសចិន ខណៈលោកនឹងត្រូវចាកចេញពីតំណែង នាយរដ្ឋមន្រ្តីនៅឆ្នាំ២០២៣

៦៖ អធិការបតីអាល្លឺម៉ង់ នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅខែក្រោយ