(ប៉េកាំង)៖ យុគសម័យនីមួយៗសុទ្ធតែមានមេរៀនសំខាន់របស់ខ្លួន។ ប្រឈមមុខការលំបាកនិងបញ្ហាជាច្រើន រួមមានការងើបឡើងវិញនៃសេដ្ឋកិច្ចមានការលំបាក ដំណើរការអភិវឌ្ឍន៍សកលជួបភាពរាំងស្ទះ តើត្រូវធ្វើយ៉ាងម៉េច?

«ការអភិវឌ្ឍជាកិច្ចការចម្បង ហើយសមស្របប្រទេសនានា»។ លោកXi Jinping អ្នកដឹកនាំកំពូលរបស់ប្រទេសចិន បានគូសបញ្ជាក់ថា «ឱ្យតែប្រជាជននៃប្រទេសនានាមានជីវភាពរស់នៅដ៏ល្អប្រសើរ វិបុលភាពទើបអាចរក្សាបានយូរអង្វែង សន្តិសុខទើបអាចមានការធានា សិទ្ធិមនុស្សទើបអាចមានមូលដ្ឋាន»

ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោក Xi Jinping អ្នកដឹកនាំកំពូលរបស់ប្រទេសចិន បានលើកឡើងគំនិតផ្តួចផ្តើម ការអភិវឌ្ឍសកល (ហៅកាត់ថា GDI) នៅក្នុងការជជែកវែកជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ដើម្បីជំរុញបញ្ហាការអភិវឌ្ឍវិលត្រឡប់ទៅរបៀបវារៈស្នូលអន្តរជាតិ។ លោកបានលើកឡើងថា ប្រកាន់ខ្ជាប់ «ចាត់ទុកដួងចិត្តរបស់ប្រជាជនជាដួងចិត្ត ចាត់ទុកផលប្រយោជន៍សកលជាផលប្រយោជន៍» នេះជាបទពិសោធន៍មូលដ្ឋាន ដែលប្រទេសចិនបានសមិទ្ធផលដ៏អស្ចារ្យ ក៏ផ្តល់មេរៀនសំខាន់សម្រាប់ប្រទេសនានា ស្វែងរកអត្ថន័យពិតនៃការអភិវឌ្ឍ។

ការអភិវឌ្ឍជាកូនសោមាស ក្នុងការដោះស្រាយបញ្ហាលំបាកនានា និងជាការស្វែងរកជានិច្ចរបស់មនុស្សជាតិ។ ផលប៉ះពាល់របស់ការរីករាលដាល នៃជំងឺកូវីដ១៩ ធ្វើឱ្យអតុល្យភាពនៃការអភិវឌ្ឍសកលកាន់តែលេចធ្លោ តាមវិធីពន្យារពេលបំណុល និងការផ្តល់ជំនួយឧបត្ថម្ភជាដើម គំនិតផ្តួចផ្តើមការអភិវឌ្ឍសកលគាំទ្រប្រទេស ដែលមានការលំបាកខ្លាំងគួរសម ទន្ទឹមនឹងនេះសង្កត់ធ្ងន់ថា ចាត់ទុកវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ជាផលិតផលសាធារណៈសកល ដើម្បីធានាឱ្យភាពអាចទទួលបាន និងលទ្ធភាពអាចទិញបានរបស់ប្រទេសកំពុងអភិវឌ្ឍន៍។

គំនិតផ្តួចផ្តើមសកលខិតខំប្រឹងប្រែង សហការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ ប្រកបដោយផលប្រយោជន៍ជាទូទៅ តុល្យភាព សម្របសម្រួលបរិយាប័ន្ន សហប្រតិបត្តិការនិងឈ្នះ-ឈ្នះនិងមានវិបុលភាព នេះសមស្របទៅនឹងតម្រូវការ ដែលប្រទេសនានាពន្លឿនការស្តារឡើងវិញ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានរចនាផែនទីបង្ហាញផ្លូវថ្មី ក្នុងការបង្រួញគម្លាតរវាង ប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសអភិវឌ្ឍន៍។ បន្ទាប់ការលើកឡើងនៃគំនិតផ្តួចផ្តើម ទទួលបានការឆ្លើយតបយ៉ាងឆាប់រហ័ស របស់ប្រទេសនានា។

លោក Pierre Moussa អគ្គលេខាធិការនៃបក្សពលកម្មកុងហ្គោ ដែលជាបក្សកាន់អំណាចបានលើកឡើងថា គំនិតផ្តួចផ្តើមការអភិវឌ្ឍសកល មានផលប្រយោជន៍ដល់ប្រទេសនានា សហការប្រឈមមុខបញ្ហា រួមមានសន្តិសុខស្បៀង និងបម្រែបម្រួលអាកាសធាតុជាដើម ហើយរំពឹងថា គំនិតផ្តួចផ្តើមនេះអាចជំរុញការអភិវឌ្ឍនៃប្រទេសនានា ព្រមនិងជំរុញឱ្យដួងចិត្តរបស់ប្រជាជននៃប្រទេសនានាតភ្ជាប់គ្នា។

លោក Don Pramudwinai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទសថៃ បានលើកឡើងថា ថៃគាំទ្រយ៉ាងពេញលេញគំនិតផ្តួចផ្តើម ការអភិវឌ្ឍសកលដែលប្រទេសចិនបានលើកឡើង ហើយឈរនៅជាមួយ ប្រទេសចិនយ៉ាងមុតមាំ តាមរយៈយន្តការកិច្ចសហប្រតិបត្តិការពហុភាគី គាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ជំរុញប្រទេសកំពុងអភិវឌ្ឍន៍ធ្វើការផ្លាស់ប្ដូរនិងកិច្ចសហប្រតិបត្តិការ។

លោក Armida Alisjahbana អគ្គលេខាធិការរងនិងលេខាធិការប្រតិបត្តិកិច្ចការសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិបានលើកឡើងថា គំនិតផ្តួចផ្តើមការអភិវឌ្ឍសកល ដែលប្រទេសចិនបានលើកឡើង មានលក្ខណៈសម្របសម្រួល និងលក្ខណៈជាប់លាប់យ៉ាងពេញលេញ ជាមួយគំនិតផ្តួចផ្តើមពាក់ព័ន្ធនៃអង្គការសហប្រជាជាតិ គំនិតផ្តួចផ្តើមទាំងនេះនឹងបន្ថែមកម្លាំងរស់វើក ដល់ពហុភាគីនិយមនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ព្រមទាំងរួមគ្នាជំរុញ ការអភិវឌ្ឍជានិរន្តរភាពក្នុងតំបន់។

តាមការណែនាំរបស់ក្រសួងការបរទេសចិនបានឱ្យដឹងថា ចាប់ពីខែកញ្ញា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើម ការអភិវឌ្ឍសកលមក រួមមានប្រទេសជាង១០០ និងអង្គការអន្តរជាតិជាច្រើន រួមមានអង្គការសហប្រជាជាតិជាដើម បានគាំទ្រគំនិតផ្តួចផ្តើមនេះ ហើយមានប្រទេសជាង៦០ បានចូលរួមក្រុមមិត្តភាព នៃគំនិតផ្តួចផ្តើមការអភិវឌ្ឍសកល៕