(ប៉េកាំង)៖ ពីឆ្នាំ២០១២ដល់ឆ្នាំ២០២២ វិស្វកម្មសំខាន់នីមួយៗ ការច្នៃប្រឌិតថ្មីមួយលើកៗនៅក្នុងកំណែទម្រង់ដ៏អស្ចារ្យ នៅយុគសម័យថ្មី កត់ត្រា១០ឆ្នាំដ៏អស្ចារ្យរបស់ប្រទេសចិន ដោយសញ្ញាពិសេសក្នុងវិមាត្រផ្សេងគ្នា។

* កម្ពស់ចិន

រយៈកម្ពស់៦៥០០ម៉ែត្រ-រសៀលថ្ងៃទី៣០ ខែមេសា ស្ថានីយ៍មូលដ្ឋាន 5G ដែលមានរយៈកម្ពស់ខ្ពស់បំផុតលើពិភពលោក បានដាក់ឱ្យប្រើប្រាស់។ សេវា 5G សម្រេចបានការគ្របដណ្តប់លើផ្លូវឡើងភ្នំ និងកំពូលនៅលើជម្រាលភាគខាងជើង នៃភ្នំអេវើរេស។

* ល្បឿនចិន

ឆ្នាំ២០២១ ប្រព័ន្ធគមនាគមន៍រថភ្លើង Maglev ដែលមានល្បឿន៦០០គីឡូម៉ែត្រក្នុងមួយម៉ោង បានដំឡើងរួចនៅទីក្រុង Qingdao ប្រទេសចិន នៅតែបន្តនាំមុខគេក្នុងការបំបែកកំណត់ត្រា បច្ចេកវិទ្យាផ្លូវដែកលើពិភពលោក។

* គម្លាតចិន

តាមការហោះហើរអស់រយៈពេលជាង៣០០ថ្ងៃ យានរុករកភពព្រះអង្គារTianwen-1បានចុះចតនៅភពព្រះអង្គារដោយជោគជ័យ។

* កម្រិតចំចំណុចប្រទេសចិន

យុទ្ធនាការលុបបំបាត់ភាពក្រីក្រ ដែលពាក់ព័ន្ធនឹងមនុស្សជាង៩០លាននាក់ ចាំបាច់ត្រូវសំដៅឱ្យចំ មនុស្សដែលមិនធ្លាប់មានពីមុនមក ចាំបាច់ត្រូវរៀបចំដោយទ្រង់ទ្រាយធំ ព្រមនិងចាំបាច់ត្រូវតែអនុវត្តគោលនយោបាយ ដោយចំគោលដៅ។

* ជម្រៅចិន

នៅភ្នំ Liangshan ខេត្ត Sichuan ប្រទេសចិន ក្រោមដី២៤០០ម៉ែត្រ គឺបន្ទប់ពិសោធក្រោមដី Jinping ចិន។ នៅទីនេះ សកលវិទ្យាល័យចិនទទួលបានសមិទ្ធផលសិក្សាស្រាវជ្រាវសារធាតុងងឹតជិត៣០ ឧបករណ៍បង្កើនល្បឿនរូបវិទ្យាអវកាសស្នូលផែនដី ដែលខ្លាំងជាងគេលើពិភពលោក បានចាប់ផ្តើមដំណើរការដោយជោគជ័យ។

* កម្លាំងចិន

នៅលើទន្លេ Jinsha ស្ថានីយ៍វារីអគ្គិសនី Baihetan ទទួលកម្លាំងទឹកអតិបរមា១៦,៥លានតោន។

* កម្រាស់របស់ចិន

ប៉ុន្មានឆ្នាំកន្លងទៅនេះ តំបន់ភាគភាគឦសានរបស់ប្រទេសចិនកំពុងធ្វើ «យុទ្ធនាគារការពារ» ដីខ្មៅ តាមរយៈជំរុញវិធានការ បច្ចេកវិទ្យាផ្នែកកសិកម្មជាដើម ដើម្បីពង្រឹងគ្រឹះមូលដ្ឋាន «ឃ្លាំងស្បៀងអាហាររបស់ប្រទេសចិន»។ តាមទិន្នន័យរយៈពេលប៉ុន្មានឆ្នាំ កម្រាស់គិតជាមធ្យមនៃស្រទាប់ភ្ជួរនៅដីស្ងួត ក្នុងតំបន់ដីខ្មៅគឺជ្រៅពី១៩,៨សង់ទីម៉ែត្រ ទៅ២៣,៣សង់ទីម៉ែត្រ។

* ដង់ស៊ីតេចិន

ឆ្នាំ២០២២ អាគុយថាមពលប្រភេទថ្មី ត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសចិន ជាមួយនឹងដង់ស៊ីតេថាមពល២៥៥Wh/kg ដែលអាចសម្រេចបានចម្ងាយ ១០០០គីឡូម៉ែត្រនៃរថយន្ត។

* វិសាលភាពចិន

បច្ចុប្បន្ន «រង្វង់មិត្ត» ប្រទេសចិនកំពុងពង្រីកធំ។ ចំនួនប្រទេសសរុប ដែលបានបង្កើតទំនាក់ទំនងការទូត ជាមួយចិនបានកើនឡើងដល់១៨១ ហើយចិនបានបង្កើតទំនាក់ទំនងភាពជាដៃគូជាមួយប្រទេស និងអង្គការក្នុងតំបន់ជាង១១០ បណ្តាញទំនាក់ទំនងភាពជាដៃគូគ្របដណ្តប់ លើពិភពលោកទាំងមូល។

* សីតុណ្ហភាពចិន

នៅទីកណ្តាលនៃភ្នំ Daliang មានចំណោតរាប់ពាន់ម៉ែត្រ។ «ជណ្ដើរសួគ៌» ដែកកម្រិត២៥៥៦ថ្នាក់ បានធ្វើឱ្យ «ភូមិនៅចំណោតថ្ម» ចាកចេញពីប្រវត្តិដែលឡើងជណ្ដើរវល្លិ ១៧កំណាត់ដ៏គ្រោះថ្នាក់ អ្នកភូមិបានរើចេញនូវ «ចំណោត»ហើយចាប់ផ្តើមជីវិតថ្មី៕

វិទ្យុមិត្តភាពកម្ពុជាចិន