(ប៉េកាំង)៖ នៅថ្ងៃទី១២ ខែតុលា មជ្ឈមណ្ឌលព័ត៌មាននៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ចាប់ផ្តើមទទួលអ្នកសារព័ត៌មាន និងផ្តល់សេវាកម្មជាផ្លូវការ ដោយផ្តល់សេវាសម្រាប់ធានាដល់ ការងារយកបទសម្ភាសន៍របស់ អ្នកសារព័ត៌មានអំពីសមាជបក្សកុម្មុយនីស្តចិនលើកទី ២០។

តំបន់មុខងារសំខាន់នៃមជ្ឈមណ្ឌលសារព័ត៌មានមានទីតាំងស្ថិតនៅក្នុងសណ្ឋាគារ Media Center និងសណ្ឋាគារ Nikko New Century ទីក្រុងប៉េកាំង ដែលមានកន្លែងសម្រាប់ទទួលអ្នកសារព័ត៌មាន កន្លែងផ្សព្វផ្សាយព័ត៌មាន កន្លែងធ្វើការរបស់អ្នកសារព័ត៌មាន កន្លែងការងារប្រព័ន្ធផ្សព្វផ្សាយ កន្លែងផ្តល់សេវាកម្មផ្នែកឯកសារ ព្រមទាំងបន្ទប់សម្ភាសន៍ដោយថតវីដេអូ បន្ទប់សេវាវិទ្យុនិងទូរទស្សន៍ បន្ទប់សេវាកម្មអ៊ីនធើណេត និងបន្ទប់សេវាកម្មរូបភាពជាដើម ដើម្បីផ្តល់សេវាកម្មនិងការធានាដល់ អ្នកសារព័ត៌មានក្នុងការយកបទសម្ភាសន៍ ឆែកឯកសារ និងសេវាវិទ្យុ និងទូរទស្សន៍សាធារណៈជាដើម។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលព័ត៌មានសំខាន់នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកគេហទំព័រផ្លូវការ និងគណនីបណ្តាញទំនាក់ទំនងសង្គម។ ប្រព័ន្ធចុះឈ្មោះនិងប្រព័ន្ធដាក់ពាក្យស្នើសុំយក បទសម្ភាសន៍ជាមួយតំណាងបក្ស សម្រាប់អ្នកសារព័ត៌មានបរទេសត្រូវបានបើកឱ្យប្រើប្រាស់ ដើម្បីផ្តល់ភាពងាយស្រួលដល់ អ្នកសារព័ត៌មានបរទេស ក្នុងការចុះឈ្មោះចូលរួមសន្និសីទ និងដាក់ពាក្យស្នើសុំការយក បទសម្ភាសន៍ជាមួយអ្នកតំណាងបក្ស ដែលអញ្ជើញចូលរួមសន្និសីទ៕

វិទ្យុមិត្តភាពកម្ពុជាចិន