(ប៉េកាំង)៖ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យារុងរឿង នោះប្រជាជាតិរុងរឿង វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាខ្លាំងក្លា នោះប្រទេសជាតិខ្លាំងក្លា។ តាំងពីសមាជកបក្សកុម្មុយនីស្តចិនលើកទី ១៨ មក មជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូលបានចាត់ទុកភាពឯករាជ្យម្ចាស់ការខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជាសសរទ្រទ្រង់ជាយុទ្ធសាស្ត្រ នៃការអភិវឌ្ឍប្រទេស ជំរុញឱ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍប្រទេសតាមរយៈការអប់រំនិងវិទ្យាសាស្រ្ត និងយុទ្ធសាស្ត្រជំរុញការអភិវឌ្ឍតាមរយៈនវានុវត្តន៍ ដែលធ្វើឱ្យបុព្វហេតុវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារបស់ប្រទេសចិន កើតមានការប្រែប្រួលយ៉ាងធំសំខាន់ និងឈានចូលជួរប្រទេសបែបនវានុវត្តន៍ដោយជោគជ័យ។

នេះគឺជាទសវត្សរ៍ដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិន មានការរីកចម្រើនធំបំផុត សមត្ថភាពផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ត្រូវបានលើកកម្ពស់លឿនបំផុត។ ការទម្លាក់ថវិកាសម្រាប់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានទំហំធំដែលពីមុនមិនធ្លាប់មាន។ ថវិការសិក្សាស្រាវជ្រាវនៃសង្គមទាំងមូលកើនពី ១.០៣ទ្រីលានយាន់កាលពីឆ្នាំ២០១២ ឡើងដល់២.៧៩ទ្រីលានយាន់កាលពីឆ្នាំ ២០២១ ដែលបានកើនឡើង ៣.៤ ដងបើធៀបនឹង ១០ ឆ្នាំមុន ចំណែកការទម្លាក់ថវិកាផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់សហគ្រាស ត្រូវជាជាង ៧៦%នៃការទម្លាក់ថវិកានៃសង្គមទាំងមូល។

តួអង្គនវានុវត្តន៍ត្រូវបានពង្រីកឥតឈប់ឈរ។ កម្លាំងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាយុទ្ធសាស្រ្តរបស់ជាតិ កកើតទៅជាប្រព័ន្ធជាបណ្តើរៗ ចំនួនបុគ្គលិកសិក្សាស្រាវជ្រាវជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោក សហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ថ្មីលើសពី ៣៣ ម៉ឺនសហគ្រាស។ លទ្ធផលនៃការច្នៃប្រឌិតថ្មីដោយ ឯករាជ្យម្ចាស់លេចចេញក្នុងចំនួនច្រើនសន្ធឹក។ យានអវកាសរុករកទីអវកាស នាវាមុជទឹកចូលបាតសមុទ្រដ៏ជ្រៅ រថភ្លើងល្បឿនលឿនចិន ទំនប់ចិន ស្ពានចិននិងកំពង់ផែចិនបានក្លាយទៅជានាមប័ណ្ណរបស់ប្រទេសចិន។

ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ កម្លាំងនវានុវត្តន៍របស់ចិនរឹតតែខ្លាំងក្លា កិច្ចកសាងប្រទេសខ្លាំងខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានពន្លឿនជំហានទៅមុខ។ សមត្ថភាពនវានុវត្តន៍ចម្រុះរបស់ជាតិបានឡើងដល់លេខរៀងទី ១១ នៃពិភពលោក ដែលបានចាប់ផ្តើមដំណាក់កាលថ្មីនៃការជំរុញការកសាងប្រទេសខ្លាំងខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ នេះគឺទសវត្សរ៍ដែល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផ្តល់កម្លាំងចលករដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជានិរន្តរភាព។

ការសម្រេចបច្ចេវិទ្យាគន្លឹះសំខាន់ៗ ជំរុញឧស្សាហកម្មឡើងដល់កម្រិតមធ្យមនិងខ្ពស់។ បរិក្ខាមានសមត្ថភាពខ្ពស់ មនុស្សយន្តវៃឆ្លាត ការផលិតដោយឡាស៊ែដែលបានសម្រេចបច្ចេកវិទ្យាថ្មី បានជំរុញយ៉ាងខ្លាំងនូវការធ្វើឱ្យប្រសើរឡើង នូវឧស្សាហកម្មផលិត ទំហំរថយន្តដើរដោយថាមពលថ្មី និងឧស្សាហកម្មម៉ូនីទ័របែបថ្មី ជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោក រហូតដល់បច្ចុប្បន្នមានលទ្ធផលបច្ចេកវិទ្យាអវកាសចំនួនជាង ២០០០ បានបម្រើប្រទេសជាតិនិងជីវភាពរស់នៅរបស់ប្រជាជន។

វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឈានមុខ ដែលងើបឡើងថ្មីប្រើប្រាស់សម្រាប់ ការបណ្តុះបណ្តាលសភាពថ្មីនៃឧស្សាហកម្មថ្មី។
ការគិតគណនាធំ ទិន្នន័យធំ blockchain និងបច្ចេវិទ្យាវៃឆ្លាតបានជំរុញ ការអភិវឌ្ឍយ៉ាងផុលផុសនៃភាពវៃឆ្លាតសិប្បនិម្មិត និងសេដ្ឋកិច្ចឌីជីថល។ តំបន់នវានុវត្តន៍ក្នុងតំបន់បានដើរតួនាទីជំរុញជាវិទ្យុសកម្ម។ តំបន់នវានុវត្តន៍បានប្រមូលផ្តុំ សហគ្រាសបច្ចេវិទ្យាខ្ពស់ថ្មី លើសពីមួយភាគបីនៅទូទាំងប្រទេស តំបន់គំរូនវានុវត្តន៍ដោយឯករាជ្យម្ចាស់ការថ្នាក់ជាតិចំនួន ២៣ និងតំបន់បច្ចេកវិទ្យាខ្ពស់ថ្មីចំនួន ១៧៣ បានក្លាយទៅជាប្រភពកម្លាំងចលករសម្រាប់ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

«ដើម្បីកសាងប្រទេសង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយ សម្រេចគោលដៅតស៊ូសតវត្សរ៍ទីពីរ នវានុវត្តន៍ជាកត្តាលក្ខណៈសម្រេចមួយ»។ ដើរលើដំណើរថ្មី ប្រកាន់ខ្ជាប់ការណែនាំដោយគំនិតសង្គមនិយម ដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍បែបនវានុវត្តន៍ ចាត់ទុកភាពឯករាជ្យម្ចាស់ការខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាសសរទ្រទ្រង់ជាយុទ្ធសាស្ត្រ នៃការអភិវឌ្ឍជាតិ នោះការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នឹងមានកម្លាំងចលករខ្លាំងក្លាជាបន្តបន្ទាប់៕

អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន