(ប៉េកាំង)៖ ពិធីប្រគល់ពានរង្វាន់លើកទឹកចិត្តស្តីពី ការអប់រំកុមារីនិងស្រ្តីឆ្នាំ២០២២ នៃអង្គការយូណេស្កូត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ១១ ខែតុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង។ លោកស្រី Peng Liyuan ភរិយារបស់ប្រធានរដ្ឋចិនលោក Xi Jinping និងជាបេសកជនពិសេសខាងការជំរុញការអប់រំកុមារីនិងស្រ្តីនៃអង្គការយូណេស្កូ បានថ្លែងសុន្ទរកថាដើម្បី អបអរសាទរការបើកធ្វើពិធីនេះ។

លោកស្រី Peng Liyuan បានសម្តែងការអបអរសាទរយ៉ាងស្មោះ ចំពោះការរៀបចំពិធីប្រគល់ពានរង្វាន់នេះ និងជូនពរដល់ស្ថាប័ននៃប្រទេសកម្ពុជា និងតង់ហ្សានីដែលទទួលបានពានរង្វាន់។ ថ្លែងក្នុងសុន្ទរកថា លោកស្រី Peng Liyuan បានលើកឡើងថា «ប្រទេសចិនតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបុព្វហេតុអប់រំរបស់កុមារីនិងស្រ្តី ហើយសមត្ថភាពនិងការរួមចំណែករបស់ស្ត្រី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។ ខ្ញុំមានឆន្ទៈរួមជាមួយអស់លោកលោកស្រី ដើម្បីជំរុញការអភិវឌ្ឍនៃការអប់រំកុមារីនិងស្រ្តី ឱ្យកាន់តែមានសមធម៌ បរិយាប័ន្ន និងគុណភាព ដើម្បីរួមចំណែកដល់ការជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាពជាសកល និងការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ»

វិទ្យុមិត្តភាពកម្ពុជាចិន