(មូស្គូ)៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៉ី លោក ពូទីន ជួបជាមួយប្រធានាធិបធិបតីអារ៉ាប់រួម លោក Mohammed Bin Zayed ក្នុងទីក្រុង St Petersburg។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២។

មេដឹកនាំរុស្ស៊ីបានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំថា ទំនាក់ទំនងជាមួយ UAE នៅតែមានសារៈសំខាន់ខ្លាំង ទោះបីជាទំនាក់ទំនងនៅលើពិភពលោកមានភាពស្មុគស្មាញក៏ដោយ។

គួរបញ្ជាក់ថា ជំនួបនេះបានកើតឡើងតិចជាងមួយសប្តាហ៍ បន្ទាប់ពីអង្គការ OPEC+ ដែលជាក្រុមអ្នកផលិតប្រេងដែលរួមមាន UAE និងរុស្ស៊ីជាសមាជិកផងដែរនោះ បានយល់ព្រមកាត់បន្ថយផលិតកម្មប្រេងយ៉ាងខ្លាំង ក្នុងការប្រឆាំងនឹងសម្ពាធរបស់សហរដ្ឋអាមេរិក