(ប៉េកាំង)៖ យោងតាមដំណឹងរបស់ ការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សចិនឱ្យដឹងថា មេរៀនទីបីនៃ «ថ្នាក់រៀន Tiangong» គ្រោងនឹងបើកបង្រៀននៅវេលាម៉ោង១៥ និង៤៥នាទី នៃថ្ងៃទី១២ ខែតុលានេះ។ លោក Chen Dong, លោកស្រី Liu Yang និងលោក Cai Xuzhe អវកាសយានិកនៃយានអវកាស Shenzhou-១៤ នឹងបង្រៀនយុវជននិងក្មេងជំទង់ទាំងឡាយពីទីអវកាស។

ពេលនោះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងផ្សាយផ្ទាល់ទៅកាន់ពិភពលោកទាំងមូល។ អវកាសយានិកទាំងបីរូប នឹងណែនាំនិងបង្ហាញពីទិដ្ឋភាពធ្វើការ និងរស់នៅនៅក្នុងបន្ទប់ពិសោធន៍ Wentian នៃស្ថានីយអវកាសចិននៅលើគន្លងតារាវិថី ព្រមនិងធ្វើអន្តរកម្មនិងផ្លាស់ប្តូរ ជាមួយថ្នាក់រៀននៅភពផែនដី ក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹង អំពីយានអវកាសផ្ទុកមនុស្ស និងបំផុសចំណាប់អារម្មណ៍របស់ យុវជននិងក្មេងជំទង់ចំពោះវិទ្យាសាស្ត្រ៕

វិទ្យុមិត្តភាពកម្ពុជាចិន