(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដូច្នេះសូមទស្សនាដូចខាងក្រោម៖

១៖ អាជ្ញាធរថៃ បណ្តេញអ្នកកាសែត CNN ពីររូប ក្រោយបំពានបម្រាមចូលថតក្នុងមជ្ឈមណ្ឌលថែទាំកុមារ ដែលរងការវាយប្រហារកាលពីសប្តាហ៍មុន

២៖ លោក ពូទីន ចោទអ៊ុយក្រែននៅពីក្រោយការបំផ្ទុះស្ពានគ្រីមៀ និងចាត់ទុកវាជាអំពើភេរវកម្ម

៣៖ BREAKING (Update): ក្រៅពីរដ្ឋធានីកៀវ ទីក្រុងមួយចំនួនទៀត ក៏កើតមានហេតុការណ៍ផ្ទុះផងដែរ ខណៈស៉ីរ៉ែនប្រកាសអាសន្ន ត្រូវបន្លឺឡើងពាសពេញអ៊ុយក្រែន

៤៖ ប្រជាជនរាប់ពាន់នាក់នៅទីក្រុងកៀវ នាំគ្នារត់ទៅជ្រកកោននៅតាមស្ថានីយរថភ្លើងក្រោមដី ដើម្បីគេចពីការវាយប្រហារ

៥៖ ទឺកជំនន់នៅវេណេស៊ុយអេឡា ផ្តាច់ជីវិតមនុស្សយ៉ាងហោច២៥នាក់ ខណៈ៥២នាក់បាត់ខ្លួន

៦៖ ​ចិនអំពាវនាវឲ្យបន្ធូរបន្ថយភាពតានតឹង នៅអ៊ុយក្រែន ក្រោយការវាយប្រហារថ្មីៗដោយមីស៉ីល