(ប៉េកាំង)៖ តាមដំណឹងពី ការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សចិនបានឱ្យដឹងថា ថ្ងៃទី៩ខែតុលាតាមម៉ោងក្រុងប៉េកាំង បន្ទប់ពិសោធន៍ Mengtian នៃស្ថានីយអវកាសចិនបានសម្រេចការបញ្ចូលថាមពលតាមផែនការ។

ចាប់ពីពេលបន្ទប់ពិសោធន៍ Mengtian ត្រូវបានដឹកជញ្ជូនទៅដល់ទីតាំងសម្រាប់បាញ់បង្ហោះផ្កាយរណប Wenchang មក បានសម្រេចការងារដូចជាការដំឡើង និងការធ្វើតេស្តផ្នែកបច្ចេកទេសជាបន្តបន្ទាប់ បន្ទាប់មកនឹងធ្វើការត្រួតពិនិត្យចម្រុះខាងមុខងារ របស់ប្រព័ន្ធជាមួយរ៉ុក្កែតដឹកជញ្ជូន Longmarch-5B ។

បច្ចុប្បន្ន គ្រឿងបរិក្ខារនៃមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Wenchang មានស្ថានភាពល្អប្រសើរ ប្រព័ន្ធធ្វើតេស្តនានាកំពុងដំណើរការដោយរលូន៕

វិទ្យុមិត្តភាពកម្ពុជាចិន