(តេហេរ៉ង់)៖ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា មនុស្ស១៧នាក់ត្រូវបានសម្លាប់ នៅក្នុងការតវ៉ារយៈពេលប្រាំមួយយប់ជាប់គ្នាក្នុងប្រទេសអ៊ីរ៉ង់ ប្រឆាំងនឹងការស្លាប់របស់នារីវ័យក្មេងម្នាក់ នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីសសីលធម៌។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។

ទូរទស្សន៍រដ្ឋបានរាយការណ៍ដោយមិនបានបញ្ជាក់ថា៖ «មនុស្ស១៧នាក់ រួមទាំងបាតុករ និងប៉ូលិសបានបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍ប៉ុន្មានថ្ងៃកន្លងមកនេះ»

ទោះជាយ៉ាងណា មន្ត្រីបានបដិសេធថា កម្លាំងសន្តិសុខមិនមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់បាតុករទេ៕