(ប៉េកាំង)៖ ទំនើបកម្មបែបចិនជាទំនើបកម្មសង្គមនិយម វាប្រកបដោយលក្ខណៈពិសេសរួម នៃទំនើបកម្មរបស់បណ្តាប្រទេសនានាផង កាន់តែប្រកបដោយលក្ខណៈពិសេសចិនដែលឈរលើសភាពការណ៍ជាតិផង។ ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើការអធិប្បាយដ៏សំខាន់មួយចំនួន អំពីទំនើបកម្មបែបចិន ដែលបានបកស្រាយយ៉ាងជ្រាលជ្រៅអំពី អត្ថន័យផ្នែកវិទ្យាសាស្រ្ត និងលក្ខណៈពិសេសនៃទំនើបកម្មបែបចិន។ ខាងក្រោមនេះ យើងនាំគ្នាមកស្វែងយល់អំពីការបកស្រាយសំខាន់ៗរបស់លោក Xi Jinping ៖

ទំនើបកម្មបែបចិនជាទំនើបកម្មដែលមានចំនួនមនុស្សច្រើនលើសលប់។ ប្រទេសចិនមានទឹកដីធំទូលាយ ចំនួនប្រជាជនច្រើនលើសលប់ បើចង់ស្តារនិងអភិវឌ្ឍ អ្វីដែលសំខាន់បំផុតគឺឈរលើសភាពការណ៍ជាតិ និងដើរតាមមាគ៌ារបស់ខ្លួន។ ការអនុវត្តបានបង្ហាញថា មាគ៌ាថ្មីនៃទំនើបកម្មចិនកាន់តែដើរកាន់តែធំទូលាយ ដែលនឹងអភិវឌ្ឍប្រទេសខ្លួនឱ្យបានរឹតតែល្អប្រសើរឡើង និងផ្តល់ផលប្រយោជន៍ដល់ពិភពលោក។ លោក Xi Jinping ថ្លែងបែបនេះនៅពេលឆ្លើយតបសំបុត្ររបស់យុវជនសញ្ជាតិបរទេសនៃគម្រោង ”កិច្ចសន្ទនាអ្នកដឹកនាំវ័យក្មេងអន្តរជាតិ” កាលពីថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២១។

ទំនើបកម្មបែបចិនជាទំនើបកម្មដែលប្រជាជនទាំងមូលសម្បូរធូធាររួមគ្នា។ ភាពសម្បូរធូរធាគឺជាតម្រូវការធាតុពិតនៃសង្គមនិយម និងជាលក្ខណៈពិសេសដ៏សំខាន់នៃទំនើបកម្មបែបចិន។ ត្រូវប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍ដែលតម្កល់ប្រជាជនជាស្នូល និងជំរុញភាពសម្បូរធូរធារួមតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ លោក Xi Jinping ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំលើកទី ១០នៃគណៈកម្មាធិការហិរញ្ញវត្ថុមជ្ឈិម។

ទំនើបកម្មបែបចិនជាទំនើបកម្មដែលអរិយធម៌សម្ភារៈនិងអរិយធម៌ស្មារតីចុះសម្រុងគ្នា។ ត្រូវផ្សព្វផ្សាយវប្បធម៌ប្រពៃណីដ៏ឆ្នើម របស់ប្រជាជាតិចិន អភិវឌ្ឍវប្បធម៌ជឿនលឿនសង្គមនិយមតាមរយៈវប្បធម៌ក្រហម ធ្វើឱ្យជីវភាពវប្បធម៌របស់ ប្រជាជនកាន់តែសម្បូរបែបថែមទៀត។ លោក Xi Jinping ថ្លែងបែបនេះនៅក្នុងពេលចុះត្រួតពិនិត្យការងារ នៅខេត្ត liaoning ប្រទេសចិនកាលពីថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២២។

ទំនើបកម្មបែបចិនជាទំនើបកម្មដែលមនុស្សជាតិ និងធម្មជាតិរួមរស់នៅជាមួយគ្នាយ៉ាងចុះសម្រុង។ ការកសាងទំនើបកម្មបែបចិនប្រកបភាពចុះសម្រុងគ្នា ប្រកបដោយលក្ខណៈពិសេសដ៏សំខាន់ជាច្រើន ក្នុងចំណោមនោះគឺថា ទំនើបកម្មបែបចិនជាទំនើបកម្មដែលមនុស្សជាតិ និងធម្មជាតិរួមរស់នៅដោយចុះសម្រុងគ្នា ដែលផ្តោតសំខាន់ទៅលើការជំរុញ កសាងអរិយធម៌សម្ភារៈនិងអរិយធម៌អេកូឡូស៊ីក្នុងពេល ដំណាលគ្នា។ លោក Xi Jinping ថ្លែងបែបនេះនៅក្នុង កិច្ចសិក្សាជាសមូហភាពលើកទី ២៩ នៃការិយល័យនយោបាយម នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន កាលពីថ្ងៃទី៣០ ខែមេសាឆ្នាំ ២០២១។

ទំនើបកម្មបែបចិនជាទំនើបកម្មដែលដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព។ ចំណែកឯប្រទេសមូលធននិយមជើងចាស់មួយចំនួន បានដើរតាមផ្លូវឆកប្លន់ដីអាណានិយមយ៉ាងកម្រោល គឺជាទំនើបកម្មដែលបង់តម្លៃដោយភាពអន់ថយនៃប្រទេសដទៃ។
លោក Xi Jinping ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី ២នៃសន្និសីទពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី ១៩ កាលពីថ្ងៃទី ២៩ ខែតុលាឆ្នាំ២០២០៕

វិទ្យុមិត្តភាពកម្ពុជាចិន