(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,៨៩១ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam ទី១៨ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ វៀតណាមបានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែមចំនួន ១នាក់ទៀតផងដែរ។

គិតត្រឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៤៥៨,៤៤៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,៥៧៩,០២៩នាក់ និងស្លាប់សរុបចំនួន ៤៣,១៣៩នាក់៕