(អឺរ៉ុប)៖ សហភាពអឺរ៉ុប នៅថ្ងៃទី១៣ ខែកញ្ញានេះ នឹងធ្វើការបោះឆ្នោតមួយលើការសម្រេចចិត្តថាតើត្រូវហាមឃាត់ការកាប់ឈើយកមកធ្វើអុស ឬប្រើជាថាមពល ដែរឬក៏យ៉ាងណា ខណៈពលរដ្ឋប្រទេសខ្លះនៅអឺរ៉ុបកំពុងងាកទៅរកការកាប់ព្រៃយកមកធ្វើអុស ប្រឈមមុខនឹងវិបត្តិថាមពលធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន RT។

នៅមុនការបោះឆ្នោតមកដល់ ប្រទេសអឺរ៉ុបមួយចំនួន ដែលកំពុងប្រឈមមុខនឹងវិបត្តិថាមពលធ្ងន់ធ្ងរក្នុងតំបន់អឺរ៉ុបខាងជើង និងអឺរ៉ុបកណ្ដាលបានជំទាស់នឹង សំណើពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យកាប់ឈើយកធ្វើជាអុស ឬប្រើប្រាស់ជាថាមពល ប្រឈមមុខនឹងរដូវរងាកាន់តែខិតជិតចូលមកដល់នៅប៉ុន្មានខែមុខនេះ។

គួរបញ្ជាក់ថា ក្រុមអ្នកការពារបរិស្ថានបានរិះគន់យ៉ាងខ្លាំងលើសំណើរបស់សហភាពអឺរ៉ុបខាងលើ ដោយពួកគេយល់ថាការដុតឈើ ឬអុស អាចនឹងបង្កគ្រោះថ្នាក់ ដល់បរិស្ថានជាងចំហេះឥន្ធនៈផូស៊ីលទៅទៀត៕