(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដូច្នេះសូមទស្សនាដូចខាងក្រោម៖ 

 

១៖ ក្រសួងការបរទេសអាមេរិក អនុម័តការលក់អាវុធ មានទំហំទឹកប្រាក់ ១.១ពាន់លានដុល្លារ ឲ្យដល់តៃវ៉ាន់

២៖ រដ្ឋមន្រ្តីការបរទេសអាមេរិក ថ្កោលទោសការផ្តន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំបន្ថែមទៀត លើលោកស្រី អោង សានស៊ូជី

៣៖ សហរដ្ឋអាមេរិកបង្ខំឲ្យអ៉ីរ៉ង់ប្រគល់ «កូននាវាគ្មានមនុស្សបើក» ២គ្រឿងដែលត្រូវបានរឹបអូសមកវិញ

៤៖ អ៉ីរ៉ង់បំពាក់ប្រព័ន្ធការពារស៉ីវិល លើទីក្រុងចំនួន៥១, នេះបើតាមមន្ត្រីការពារជាតិ

៥៖ ការប៉ុនប៉ងធ្វើឃាតអនុប្រធានាធិបតីអាហ្សង់ទីន ជំរុញឲ្យថ្នាក់ដឹកនាំប្រេស៉ីល គិតគូរឡើងវិញពីប្រព័ន្ធសន្តិសុខ

៦៖ រុស្ស៉ីរកឃើញអ្នកឆ្លងកូវីដ ១៩ ជាង ៥០,០០០នាក់ ពីរថ្ងៃជាប់ៗគ្នា