(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវី ១៩ ចំនួន ១,៥៤៩នាក់បន្ថែមទៀត នៅថ្ងៃសៅរ៍នេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១,៨៤៤,៧៨៥នាក់។ នេះបើយោងតាមការចុញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងចំណោមករណីថ្មីខាងលើនេះ គឺ១,៣២៩ ជាអ្នកឆ្លងក្នុងស្រុក និង ២២០ជាករណីនាំចូល។

បើតាមក្រសួងសុខាភិបាលសិង្ហបុរី, ថ្ងៃសៅរ៍នេះ មិនមានអ្នកស្លាប់ដោយសារកូវីដ ១៩ នោះ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបមានចំនួន១,៥៩៤នាក់៕