(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដូច្នេះសូមទស្សនាដូចខាងក្រោម៖

១៖ អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ បើកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ

២៖ អ៉ីរ៉ង់ ថាបញ្ជូនសារឆ្លើយតបដោយលក្ខណៈស្ថាបនា ស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ តែអាមេរិកមិនយល់ស្រប

៣៖ លោក Han Zheng សមាជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន ចូលរួមកិច្ចប្រជុំកំពូលនៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ២០២២

៤៖ កូរ៉េខាងជើង ថ្កោលទោសអ្នកជំនាញសិទ្ធិមនុស្សថ្មីរបស់ UN ថាជាមនុស្សលម្អៀង

៥៖ អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ៣ឆ្នាំថែមទៀត ពីបទបន្លំការបោះឆ្នោត

៦៖ ឥណ្ឌាប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាវាផ្ទុកយន្តហោះចម្បាំងទី២ របស់ខ្លួន