(ប៉េកាំង)៖ ពិធីប្រគល់គោរមងារស្តីពី «មន្ត្រីរដ្ឋការដែលប្រជាជនពេញចិត្ត» និង «ស្ថាប័នមន្រ្តីរដ្ឋការដែលប្រជាជនពេញចិត្ត» នៅទូទាំងប្រទេសចិនបានធ្វើឡើងនៅក្រុងប៉េកាំង នៅព្រឹកថ្ងៃទី៣០ ខែសីហា។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានជួបសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយតំណាងដែលទទួលបានគោរមងារ ដោយសម្តែងការសួរសុខទុក្ខដ៏ស្មោះ និងការអបអរសាទរយ៉ាងកក់ក្តៅចំពោះពួកគេ និងលើកទឹកចិត្តឱ្យពួកគេចងចាំនូវកាតព្វកិច្ច និងបេសកកម្មរបស់ខ្លួន។

លោក Li Keqiang សមាជិកអចិន្រ្តៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជានាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចូលរួមពិធីសំណេះសំណាល លោក Wang Huning សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមចិន បានចូលរួមកិច្ចជំនួបព្រមទាំងថ្លែងសុន្ទរកថាក្នុងពិធីប្រគល់គោរមងារ លោក Han Zheng សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចូលរួមកិច្ចជំនួប ព្រមទាំងប្រកាសសេចក្តីសម្រេចចិត្ត ស្តីពីប្រគល់គោរមងារ។

សេចក្តីសម្រេចចិត្តបានគូសបញ្ជាក់ថា ក្នុងខណៈពេលជិតបើកសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដើម្បីកោតសរសើរចំពោះបុគ្គលគំរូឈានមុខ និងផ្សព្វផ្សាយស្មារតីតស៊ូ លើកទឹកចិត្តមន្រ្តីរដ្ឋការនិងស្ថាប័នមន្រ្តីរដ្ឋ ការឱ្យខិតខំប្រឹងប្រែងឆ្ពោះទៅកាន់ដំណើរថ្មី កសាងយុគសម័យថ្មី មជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនសម្រេចចិត្តផ្តល់គោរមងារ «មន្ត្រីរដ្ឋការដែលប្រជាជនពេញចិត្ត» ឱ្យបុគ្គលចំនួន៣៩៧រូប ក្នុងនោះមានលោកស្រី Zhu Qin ជាដើម ព្រមទាំងផ្តល់គោរមងារ «ស្ថាប័នមន្រ្តីរដ្ឋការដែលប្រជាជនពេញចិត្ត» ឱ្យស្ថាប័នចំនួន១៩៨ ក្នុងនោះមានគណៈកម្មរដ្ឋការគ្រប់គ្រងតំបន់ពាណិជ្ជកម្ម Lize ក្រុងប៉េកាំងជាដើម៕

វិទ្យុមិត្តភាពកម្ពុជា-ចិន