(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៣,៣៤៦ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam ទី២៥ ខែសីហា ឆ្នាំ២០២២។

ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះដែរ វៀតណាមបានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែម ២នាក់ទៀតផងដែរ។

គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៣៩៦,២០៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,១១៦,៩២៧នាក់ និងស្លាប់សរុបចំនួន ៤៣,១១០នាក់៕