(ប៉េកាំង)៖ ថ្ងៃទី១៩ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរការសម្ពោធបើកមហាសន្និបាតអភិវឌ្ឍ ការអប់រំជំនាញវិជ្ជាជីវៈ សកលលោក។

លោក Xi Jinping បានបញ្ជាក់ថា ការអប់រំជំនាញវិជ្ជាជីវៈពាក់ព័ន្ធយ៉ាងជិតស្និតនឹងសេដ្ឋកិច្ច និងសង្គមកិច្ច មានសារៈសំខាន់ចំពោះការចូលបម្រើការងារ ការបង្កើតអាជីព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច និងការបង្កើនសុខុមាលភាពរបស់ប្រជាជន។ ប្រទេសចិនបានខិតខំជំរុញការអប់រំ ជំនាញវិជ្ជាជីវៈឱ្យ អភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គាំទ្រវិស័យអប់រំមុខជំនាញវិជ្ជាជីវៈជាតិនិងអន្តរជាតិធ្វើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ។ ភាគីចិនមានឆន្ទៈរួម ជាមួយបណ្តាប្រទេសលើលោក បង្កើនការរៀនសូត្រពីគ្នា ការកសាងជាមួយគ្នា និងការចែករំលែកគ្នាទៅវិញទៅមក ចាប់ដៃគ្នាដើម្បីអនុវត្តកិច្ចព្រមព្រៀង អភិវឌ្ឍន៍សកល ក្នុងន័យរួមចំណែកក្នុងការពន្លឿនអនុវត្តរបៀបវារៈអភិវឌ្ឍជានិរន្តរភាពឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិ។

សូមបញ្ជាក់ថា មហាសន្និបាតអភិវឌ្ឍការអប់រំជំនាញវិជ្ជាជីវៈសកលលោកបានសម្ពោធបើកនៅទីក្រុង Tianjin ប្រទេសចិននៅថ្ងៃដដែល ដែលក្រោម ប្រធានបទ «ការអភិវឌ្ឍការអប់រំជំនាញវិជ្ជាជីវៈក្រោយជំងឺឆ្លង៖ ការប្រែប្រួលថ្មី វិធីសាស្ត្រថ្មី សមត្ថភាពថ្មី»

វិទ្យុមិត្តភាពកម្ពុជាចិន