(ប៉េកាំង)៖ តាមការស្ទង់មតិទូទាំងពិភពលោកស្តីពី «ប្រទេសចិនក្នុងយុគសម័យថ្មី» ដែលធ្វើឡើងក្នុងប្រទេសចំនួន២២ នៃទ្វីបចំនួន ៥ បានបង្ហាញថា ប្រជាជននៅក្រៅប្រទេសភាគច្រើន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល នៃការអភិវឌ្ឍរបស់ប្រទេសចិន ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ អ្នកចូលរួមផ្តល់មតិចំនួន ៧៨.៣៤ % លើពិភពលោកសម្គាល់ថា សេដ្ឋកិច្ចរបស់ចិន បានក្លាយជាក្បាលម៉ាស៊ីនរបស់ពិភពលោក ដែលបានបំពេញបន្ថែមជំនឿចិត្ត និងកម្លាំងរស់រវើកដល់សេដ្ឋកិច្ចសកលលោក។

ប្រទេសនៅតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» មានប្រជាជនលើសពី ៦០% នៃចំនួនសរុបប្រជាជនពិភពលោក និងមានបរិមាណសរុបសេដ្ឋកិច្ចប្រហែល ៣០% នៃបរិមាណសរុបសេដ្ឋកិច្ចពិភពលោក។ ការស្ទង់មតិលើកនេះបង្ហាញថា សមាមាត្រនៃបណ្តាប្រទេសនៅតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» ដែលវាយតម្លៃខ្ពស់ចំពោះសេដ្ឋកិច្ចចិន គឺខ្ពស់ជាងប្រទេសដែលមិនមែនជាប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» ដែលមានដល់ទៅ ៨៤.១៣%។

នៅក្នុងការស្ទង់មតិលើកនេះ បើប្រៀបធៀបជាមួយនឹងប្រទេសរីកចម្រើន អ្នកចូលរួមផ្តល់មតិដែលមកពីប្រទេសកំពុងអភិវឌ្ឍន៍ បានបង្ហាញពីទំនុកចិត្តកាន់តែខ្លាំងលើសេដ្ឋកិច្ចចិន ដែលមានចំនួន ៨៤.០២%៕