(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,៤២៩ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam ទី១៤ ខែសីហា ឆ្នាំ២០២២។

ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះដែរ វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីចំនួន ២នាក់ទៀតផងដែរ។

គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៣៦៥,៧៨៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,០២០,៥៦៩នាក់ និងស្លាប់សរុបចំនួន ៤៣,០៩៨នាក់៕