(ប៉េកាំង)៖ លោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកបានទៅបំពេញទស្សនកិច្ច នៅតំបន់តៃវ៉ាន់របស់ចិនយ៉ាងគឃ្លើនដោយមិនអើពើនឹង ការតវ៉ាយ៉ាងម៉ឺងម៉ាត់របស់ភាគីចិន។ ទង្វើនេះបានល្មើសយ៉ាងធ្ងន់ធ្ងរចំពោះគោលការណ៍ចិនតែមួយ បំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពចិន ដែលជាការបង្កហេតុនយោបាយទាំងចំហ។ ករណីនេះបានញ៉ាំងឱ្យប្រជាជនចិនខឹងសម្បាយ៉ាងខ្លាំង និងធ្វើឱ្យសហគមន៍អន្តរជាតិប្រឆាំងជាទូទៅ។ នេះបានបញ្ជាក់ម្តងទៀតថា អ្នកនយោបាយសហរដ្ឋអាមេរិកមួយចំនួន បានក្លាយជាអ្នកបង្កបញ្ហានៃទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក អាមេរិកបានក្លាយជា «អ្នកបំផ្លាញធំជាងគេ» នៃសន្តិភាពនិងស្ថិរភាពនៃត្រើយទាំងសងខាង នៃសមុទ្រតៃវ៉ាន់និងក្នុងតំបន់។

អាមេរិកកុំស្រមើស្រមៃថាចង់រារាំងបុព្វហេតុបង្រួបបង្រួមជាតិរបស់ប្រទេសចិនឱ្យសោះ។ តៃវ៉ាន់ជាចំណែកមួយរបស់ចិន ការសម្រេចការបង្រួបបង្រួមជាតិទាំងស្រុង ជាភាពចាំបាច់នៃប្រវត្តិសាស្រ្ត។ ប្រទេសចិនដាច់ខាតមិនអនុញ្ញត្តឱ្យ កម្លាំងអបគមន៍ចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងកម្លាំងជ្រៀតជ្រែកពីខាងក្រៅធ្វើតាមទំនើងចិត្តឡើយ។ មិនថាសហរដ្ឋអាមេរិក គាំទ្រកម្លាំងអបគមន៍ ចង់ឱ្យតៃវ៉ាន់ឯករាជ្យតាមទម្រង់ណា ទីបំផុតសុទ្ធតែត្រូវបរាជ័យនិងបន្សល់ទុក កំណត់ត្រាអាក្រក់ កាន់តែច្រើន ដែលសហរដ្ឋអាមេរិកជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃក្នុងប្រវត្តិសាស្រ្ត។ បញ្ហាតៃវ៉ាន់កើតឡើងដោយសារ ភាពទន់ខ្សោយនៃប្រទេសវកាលនោះ តែវាមុខជានឹងត្រូវបានដោះស្រាយទន្ទឹមគ្នានឹង ការស្តារភាពរុងរឿងនៃប្រជាជាតិឡើងវិញ ជាក់ជាមិនខា។

អាមេរិកកុំស្រមើស្រមៃពីការបំផ្លាញការស្តារ និងអភិវឌ្ឍរបស់ប្រទេសចិនឱ្យសោះ។ ប្រទេសចិនបានរកឃើញផ្លូវអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ ដែលសមស្របនឹងស្ថានការណ៍ជាតិរបស់ខ្លួន ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ប្រជាជនចិនចំនួន១៤០០លាននាក់ កំពុងដើរឆ្ពោះទៅកាន់ទំនើបកម្មតាមបែបផែនចិន។ ប្រទេសចិនតម្កល់ទុកការអភិវឌ្ឍជាតិនិងជនជាតិ លើមូលដ្ឋាននៃកម្លាំងរបស់ខ្លួន ហើយក៏មានឆន្ទៈរួមរស់នៅដោយសន្តិភាព និងធ្វើការអភិវឌ្ឍរួមជាមួយប្រទេសនានា តែដាច់ខាត់មិនអនុញ្ញត្តឱ្យប្រទេសណាមួយ មកបំផ្លាញស្ថិរភាពនិងការអភិវឌ្ឍរបស់ប្រទេសចិននោះទេ។ ការបង្កហេតុលើបញ្ហាតៃវ៉ាន់ ដើម្បីប៉ុនប៉ង់បង្អាក់ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសចិន បំផ្លាញសន្តិភាពនិងការងើបឡើង របស់ប្រទេសចិន គឺជារឿងអសាររបង់មុខជាត្រូវបរាជ័យ។

អាមេរិកកុំស្រមើស្រមៃពីការលេងល្បែងប្រកួតប្រជែង ភូមិសាស្ត្រឱ្យសោះ។ ការស្វែងរកសន្តិភាព ស្ថិរភាព ជំរុញការអភិវឌ្ឍ និងឈ្នះ-ឈ្នះ គឺជាក្តីបំណងទូទៅរបស់ប្រទេសក្នុងតំបន់។ សហរដ្ឋអាមេរិកធ្វើឱ្យបញ្ហាតៃវ៉ាន់ ទៅជាយុទ្ធសាស្រ្តក្នុងតំបន់ បំប៉ោងភាពតានតឹង បង្ករហេតុឱ្យមានការបដិបក្ខគ្នា គឺជាទង្វើដើរបញ្ច្រាស់នឹងចរន្តអភិវឌ្ឍន៍ក្នុងតបន់ ប្រឆាំងនឹងការរំពឹងទុក របស់ប្រជាជនអាស៊ីប៉ាស៊ីហ្វិក វាជារឿងមានគ្រោះថ្នាក់និង ល្ងង់ខ្លៅណាស់។

គោលនយោបាយប្រទេសចិនតែមួយ បានក្លាយជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ បានក្លាយជាផ្នែកមួយនៃសណ្តាប់ធ្នាប់អន្តរជាតិ បន្ទាប់ពីសង្គ្រាមលោកលើកទី២។ អ្វីដែលសហរដ្ឋអាមេរិកគួរធ្វើ គឺបញ្ឈប់ការរំលោភលើកម្មវត្ថុ និងគោលការណ៍ធម្មនុញ្ញនៃអង្គការសហប្រជាជាតិភ្លាម បញ្ឈប់ការលេងសន្លឹកបៀតៃវ៉ាន់ ដើម្បីបង្កការរំខានដល់តំបន់អាស៊ីប៉ាស៊ីហ្វិក។

អាមេរិកកុំស្រមើស្រមៃពីការប្រែសទៅជាខ្មៅឱ្យសោះ។ សហរដ្ឋអាមេរិកបានអះអាងថា ប្រទេសចិនកំពុងធ្វើឱ្យស្ថានការណ៍ មានសភាពកាន់តែអាក្រក់ តែការពិតគឺ សហរដ្ឋអាមេរិកជាំអ្នកបង្កហេតុជាមុន លើបញ្ហាតៃវ៉ាន់ជាមួយប្រទេសចិន រំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន។ សហរដ្ឋអាមេរិកបានអះអាងថា ធ្លាប់មានប្រវត្តិដែលប្រធានសភា បំពេញទស្សនកិច្ចនៅតៃវ៉ាន់ ប៉ុន្តែគោលការណ៍ជាមូលដ្ឋានបំផុតគឺ កំហុសពីមុនមិនអាចក្លាយជាលេសសម្រាប់ថ្ងៃនេះទេ។

សហរដ្ឋអាមេរិកបានអះអាងថា ការបែងចែកអំណាចមិនអាចរារាំងសភាបានទេ ប៉ុន្តែគោលក្រមអន្តរជាតិគឺ សហរដ្ឋអាមេរិកគួរតែ អនុវត្តកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ជាពិសេសអ្នកនយោបាយសំខាន់ កាន់តែមិនអាចមានអាកប្បកិរិយា មិនសមរម្យនោះទេ។
សហរដ្ឋអាមេរិកបានអះអាងទៀតថា ការដែលប្រទេសចិនស្វែងរកការបង្រួបបង្រួមជាតិ គឺជាការគំរាមកំហែងដល់តៃវ៉ាន់ ប៉ុន្តែឡូហ្ស៊ិកមូលដ្ឋានគឺ តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពី ទឹកដីរបស់ប្រទេសចិននោះទេ បញ្ហាតៃវ៉ាន់គឺជា កិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនទាំងស្រុង។ ប្រទេសចិនគាំពារបូរណភាពទឹកដី ប្រឆាំងនឹងអបគមន៍និយមគឺត្រឹមត្រូវ និងស្របច្បាប់។

ខ្ញុំសូមសង្កត់ធ្ងន់ថា ចំណុចស្នូលនៃសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺគោលការណ៍ចិនតែមួយ ហើយ «របងការពារ» ដ៏ពិតប្រាកដ សម្រាប់ការរួមរស់នៅដោយសន្តិភាព រវាងចិននិងអាមេរិក គឺជាសេចក្តីថ្លែងការណ៍រួមទាំងបី។ «ការពឹងផ្អែកលើសហរដ្ឋអាមេរិក ដើម្បីស្វែងរកឯករាជ្យ» គឺជាផ្លូវទាល់ច្រក «ការប្រើតៃវ៉ាន់ដើម្បីទប់ស្កាត់ប្រទេសចិន» ប្រាកដជាទទួលបរាជ័យមិនខាន។ នៅចំពោះមុខសច្ចភាពរបស់ប្រជាជាតិចិន ស្តីពីការបង្រួបបង្រួមជាតិ ជនជាតិចិនមានឆន្ទៈដែលមិនជឿលើរឿងអបិយជំនឿ មិនខ្លាចខ្មោច មានឆន្ទៈដែលបំភិតបំភ័យ និងគាបសង្កត់បែបណាក៏មិនដួលរលំ មានការតាំងចិត្តក្នុងការរួបរួមសាមគ្គីគ្នា ព្រមនិងមានសមត្ថភាពគាំពារអធិបតេយ្យភាពជាតិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិយ៉ាងម៉ឺងម៉ាត់៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន