(ហាណូយ)៖ វៀតណាមបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១,០៧២ករណី នៅថ្ងៃសៅរ៍នេះ ដែលធ្លាក់ចុះចំនួន៧០នាក់ ពីថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានចិន ស៉ីនហួ (Xinhua) នៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា បូកបន្ថែមការឆ្លងថ្មីខាងលើនេះ បាននាំឱ្យចំនួនសរុបកើនឡើងដល់ ១០,៧៦៧,២០០នាក់។ ដោយឡែកមិនមានអ្នកស្លាប់ថ្មីត្រូវបានរាយការណ៍នោះទេ។ គិតត្រឹមថ្ងៃសៅរ៍នេះ អ្នកស្លាប់ដោយសារកូវីដ ១៩ មានចំនួន ៤៣,០៩២នាក់។

គួរបញ្ជាក់ថា នៅទូទាំងប្រទេសវៀតណាម មានអ្នកជំងឺកូវីដ-១៩ ចំនួន ៩,៨៥១,៥០៤នាក់ ឬជាង ៩១ភាគរយនៃអ្នកឆ្លងសរុបបានជាសះស្បើយ៕