(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,២៩២ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មានស៊ីនហួរ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

ទោះជាយ៉ាងណាក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះដែរ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទៀតទេ។

គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧៦៤,៩៨៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៨៣៧,៦៤៥នាក់ និងស្លាប់សរុបចំនួន ៤៣,០៩១នាក់៕