(មូស្គូ)៖ នៅថ្ងៃព្រហស្បតិ៍នេះ វិមានក្រឹមឡាំង បានចេញមុខបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅតែបន្តមានសុខភាពល្អប្រសើរជាធម្មតា ដោយច្រានចោលនូវពាក្យចចាមអារ៉ាម ដែលថារូបលោកធ្លាក់ខ្លួនឈឺ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Telegraph នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មានពាក្យចចាមអារ៉ាមនៅលោកខាងលិច ស្តីអំពីស្ថានភាពសុខភាពរបស់លោកប្រធានាធិបតី ប៉ុន្តែសេចក្តីរាយការណ៍ទាំងនោះ ដែលថា លោក ពូទីន ធ្លាក់ខ្លួនឈឺ គឺគ្មានអ្វីក្រៅពីព័ត៌មានក្លែងក្លាយឡើយ។

គួរបញ្ជាក់ថា ពាក្យចចាមអារ៉ាមអំពីស្ថានភាពសុខភាពរបស់លោក ពូទីន ទើបតែបានកើនឡើងយ៉ាងផុសផុលខ្លាំងសាជាថ្មី កំលុងប៉ុន្មានខែចុងក្រោយនេះ៕