(អ៊ីស្តង់ប៊ុល)៖ ក្រុមឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសតួកគី បានហាមឃាត់ការចូលទៅកាន់គេហទំព័រផ្សព្វផ្សាយសារព័ត៌មានរបស់អាមេរិក Voice of America និងទូរទស្សន៍អាល្លឺម៉ង់ Deutsche Welle បន្ទាប់ពីស្ថាប័នទាំងពីរនេះ បានបដិសេធមិនស្នើសុំអាជ្ញាប័ណ្ណថ្មី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអាមេរិក ABC នៅថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២។

សភាទួរគីក៏គ្រោងនឹងអនុវត្តការកាត់ទោសដាក់ពន្ធនាគារសម្រាប់ជនណាដែលក្លែង «ព័ត៌មានមិនពិត» នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅចុងឆ្នាំនេះផងដែរ ខណៈដែលអង្គការ Freedom House បានចាត់ចំណាត់ថ្នាក់ប្រទេសនេះថា បានធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយក៏ជាប្រទេសអាក្រក់បំផុតក្នុងចំណោម ១៣៧ប្រទេសដែលខ្លួនវាយតម្លៃផងដែរ៕