វៀតណាម បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៧៧៧ករណី»ទៀតក្នុងរបាយការណ៍ថ្ងៃពុធនេះ
29-06-2022 19:03
(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៧៧៧ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។
ទោះជាយ៉ាងណា ក្នុងរបាយការណ៍ថ្ងៃពុធនេះ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទេ។
គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧៤៥,៦៣១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៦៧៥,៣៥៩នាក់ និងស្លាប់សរុបចំនួន ៤៣,០៨៧១នាក់៕