Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រីថៃពីររូប តេស្តវិជ្ជមានកូវីដ១៩ បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅក្រៅប្រទេស

28-06-2022 19:19

(បាងកក)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអង្គារថា ឧបនាយករដ្ឋមន្ត្រីថៃចំនួនពីររូបគឺ លោក Anutin Charnvirakul និង Jurin Laksanavisit បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩ បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅក្រៅប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២។

លោក Anutin ដែលជារដ្ឋមន្ត្រីសុខាភិបាល និងលោក Jurin ដែលជារដ្ឋមន្ត្រីពាណិជ្ជកម្មផងដែរនោះ ត្រូវបានបញ្ជាក់ថា អ្នកទាំងពីរបានឆ្លងជំងឺនេះ បន្ទាប់ពីពួកគេត្រឡប់មកពីបរទេស។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា លោក Anutin បានត្រឡប់មកដល់ប្រទេសថៃវិញ បន្ទាប់ពីចូលរួមកិច្ចប្រជុំលើកទី៥០ នៃគណៈកម្មាធិការសម្របសម្រួលកម្មវិធី UNAIDS នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃអាទិត្យ ខណៈដែល Julin ត្រឡប់ពីដំណើរទៅកាន់ចក្រភពអង់គ្លេស។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារសប្តាហ៍នេះ ក្រសួង សុខាភិបាល ថៃ បាន រាយការណ៍ ពី ករណី ឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន ១,៧៦១ករណី និង អ្នក ស្លាប់ បន្ថែម ចំនួន១៣នាក់ ទៀត៕