(ប៉េកាំង)៖ លោក Henry Kissinger អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានលើកឡើងនៅថ្ងៃទី៣១ ខែឧសភាថា ក្នុងនាមជាប្រទេសធំ ប្រទេសអាមេរិកនិងចិនគួរ បង្កើតគោលការណ៍រួមរស់នៅជាមួយគ្នា និងរួមគ្នាចៀសវាងការបដិបក្ខ។

ពេលអញ្ជើញចូលរួមសិក្ខាសាលាតាមអនឡាញស្តីពី «លោក Henry Kissinger និងទំនាក់ទំនងអាមេរិក-ចិន» នាថ្ងៃដដែល លោកបានលើកឡើងទស្សនៈបែបនេះ ដោយបានបញ្ជាក់ថា ឥឡូវចិននិងអាមេរិកមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ស្ថានការណ៍មានតឹងតែងណាស់។ ប្រទេសទាំងពីរសុទ្ធតែមានទំនួលខុសត្រូវសំខាន់ ធៀបនឹង៥០ឆ្នាំមុន ឥឡូវនេះប្រទេសទាំងពីរ ត្រូវមានទំនួលខុសត្រូវកាន់តែច្រើន។ លោកអំពាវនាវឱ្យចិននិងអាមេរិក ខិតខំរៀបចំការសន្ទនាឡើងវិញ រំពឹងថាការសន្ទនារវាងចិននិងអាមេរិក អាចនាំមកនូវសន្តិភាពយូរអង្វែងដល់ប្រទេសទាំងពីរ និងសកលលោក៕