(ប៉េកាំង)៖ រសៀលថ្ងៃទី៣០ ខែឧសភា នៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Lee Ka Chiu ដែលទើបជាប់ឆ្នោត ហើយត្រូវបានរដ្ឋាភិបាលមជ្ឈិមចិនតែងតាំងជា ប្រធានតំបន់រដ្ឋបាលអាណត្តិទី៦ នៃតំបន់រដ្ឋបាលពិសេសហុងកុង។

លោក Xi Jinping បានលើកឡើងថា របបបោះឆ្នោតថ្មីសមស្របនឹងគោលនយោបាយ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» សមស្របសភាពពិតជាក់ស្តែងនៅហុងកុង ក៏ដូចជាប្រព័ន្ធនយោបាយនិងប្រជាធិបតេយ្យ ដែលហុងកុងត្រូវការ ចាំបាច់ត្រូវប្រកាន់ខ្ជាប់ជានិច្ច។

លោក Xi Jinping បានគូសបញ្ជាក់ថា ឆ្នាំនេះជាខួប ២៥ឆ្នាំ នៃការដែលហុងកុងត្រឡប់មកមាតុប្រទេសចិនវិញ។ រយៈពេល ២៥ឆ្នាំ កន្លងមក ការអនុវត្តគោលនយោបាយ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» នៅហុងកុងទទួលបានភាពជោគជ័យ ដែលសកលលោកសុទ្ធតែកោតសរសើរ។ ការប្តេជ្ញារបស់រដ្ឋាភិបាលមជ្ឈិមចិន ក្នុងការអនុវត្តដោយគ្រុបជ្រុងជ្រោយ និងត្រឹមត្រូវនូវគោលនយោបាយ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» គឺមិនដែលរង្គោះរង្គើទេ ហើយក៏មិនកែប្រែដែរ។

លោក Xi បន្តថា «ហុងកុងកំពុងស្ថិតក្នុងដំណាក់កាលគន្លឹះ ដែលប្តូរពីការធ្វើអភិបាលកិច្ច ឈានទៅរកការស្តារឡើងវិញ។ ខ្ញុំជឿជាក់ថា ក្រោមអភិបាលកិច្ចនៃរដ្ឋបាលតំបន់រដ្ឋបាលពិសេសអាណត្តិថ្មី នឹងនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ហើយការអភិវឌ្ឍរបស់ហុងកុងមុខជានឹងបើកទំព័រថ្មីជាមិនខាន»

ដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន