(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ NATO មិនចាំបាច់ស្ទាក់ស្ទើរក្នុងការដាក់ពង្រាយកងទ័ព ក្នុងតំបន់អឺរ៉ុបខាងកើត ទៀតទេ, នេះបើតាមប្រមុខរង NATO

២៖ អាល្លឺម៉ង់ នឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបញ្ចេញកញ្ចប់ថវិកាយោធាពិសេស ១០០ពាន់លានអឺរ៉ូ

៣៖ ប្រមុខការទូតរុស្ស៉ីថា ទណ្ឌកម្មប្រឆាំងរុស្ស៉ីត្រូវបានលោកខាងលិច គ្រោងទុកជាយូរមកហើយ

៤៖ នេប៉ាល់ រកឃើញបំណែកយន្តហោះដែលធ្លាក់ជាមួយមនុស្ស ២២នាក់ នៅឯតំបន់ភ្នំ

៥៖ ប៉ូឡូញផ្តល់កាំភ្លើងធំ Howitzer ចំនួន១៨គ្រឿង ដល់អ៊ុយក្រែន

៦៖ របាយការណ៍៖ កូរ៉េខាងជើង ដកចេញវិធានការបិទខ្ទប់កូវីដ១៩ ខណៈស្ថានភាពឆ្លងស្ថិតនៅក្រោមការគ្រប់គ្រង