(ប៉េកាំង)៖ ថ្ងៃទី៣០ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជាលាយលក្ខអក្សរ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-ប្រទេសកោះប៉ាស៊ីហ្វិកលើកទី២។

លោក Xi Jinping បានលើកឡើងថា ប្រទេសចិននិងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក មានចំណងមិត្តភាពតាំងពីយូរយារណាស់ មកហើយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងប្រទេសកោះប៉ាស៊ីហ្វិក ទទួលបានសមិទ្ធផលដ៏សម្បូរបែប និងបានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការរវាង ប្រទេសកំពុងអភិវឌ្ឍន៍ និងការផ្តល់ផលប្រយោជន៍ ដល់គ្នានិងឈ្នះ-ឈ្នះ។

លោក Xi Jinping បានគូសបញ្ជាក់ថា ភាគីចិនប្រកាន់ខ្ជាប់ជានិច្ចថា ប្រទេសធំនិងប្រទេសតូចគឺស្មើភាព ដូចនេះហើយបានជំរុញ ការអភិវឌ្ឍទំនាក់ទំនងមេត្រីភាពជាមួយប្រទេសកោះប៉ាស៊ីហ្វិក ដោយឈរលើទស្សនៈសច្ចធម៌ និងផលប្រយោជន៍ដ៏ត្រឹមត្រូវ និងទស្សនៈការទូតដ៏ប្រាកដប្រជា ស្និតស្នាលនិងស្មោះត្រង់។

ការគាំពារសន្តិភាព និងស្ថិរភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ជំរុញឱ្យគ្រប់ប្រទេសវិវឌ្ឍរីកចម្រើន ទៅរកភាពរុងរឿង គឺជាបំណងប្រាថ្នារួមរបស់ប្រជាជនក្នុងតំបន់ ហើយក៏ជាកាតព្វកិច្ចរួមរបស់ប្រទេស ក្នុងតំបន់ផងដែរ។ ប្រទេសចិនមានឆន្ទៈចាប់ដៃ ជាមួយប្រទេសកោះប៉ាស៊ីហ្វិកដើម្បីបង្កើតសហគមន៍រួមវាសនាដែលកាន់តែជិតស្និទ្ធ៕

ដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន