(ប៉េកាំង)៖ ឥឡូវនេះយើងនៅទីមូលដ្ឋានដាំប៊្លូបឺរីដែលស្ថិតនៅឃុំ Xiushan ស្រុក Huaining ក្រុង Anqing ខេត្ត Anhui។ ទីមូលដ្ឋានដាំប៊្លូបឺរីនេះ មានទំហំប្រហែល ១៣ហិចតា ហើយឥឡូវនេះ ផ្លែប៊្លូបឺរីបានទុំជាបណ្តើរៗ អាចបេះបានហើយ។

យើងអាចមើលឃើញថា កម្មករជាច្រើនកំពុងបេះដោយដៃ ហើយការបេះតម្រូវឱ្យមានស្រោមដៃមេ។
ហេតុអ្វីត្រូវពាក់ស្រោមដៃមេនេះ? ព្រោះមានទឹកសន្សើមកកមួយជាន់នៅលើផ្ទៃប៊្លូបឺរី ហើយស្រទាប់ទឹកសន្សើមកកនេះ មានសារធាតុ Anthocyanins ដែលសម្បូរទៅដោយជីវជាតិ មុខងារនៃការពាក់ស្រោមដៃមេ គឺដើម្បីការពារកុំឱ្យបាត់បង់សារធាតុ Anthocyanins នេះ។

មូលដ្ឋានប៊្លូបឺរីនេះអាចប្រមូលផលផ្លែប៊្លូបឺរីស្រស់បានប្រហែល ៨ ម៉ឺនគីឡូក្រាមនៅឆ្នាំ២០២២នេះ។ ផ្លែប៊្លូបឺរីកាន់តែធំកាន់តែមានតម្លៃថ្លៃ។ ផ្លែប៊្លូបឺរីដែលមានអង្កត់ផ្ចិតប្រហែល ២៦មីលីម៉ែត្រ អាចលក់បានក្នុងតម្លៃ ១២៥យាន់កន្លះគីឡូ។

អ្នកភូមិនៅមូលដ្ឋានបានឱ្យដឹងថា ដីចម្ការផ្លែប៊្លូបឺរីនេះមិនស័ក្តិសម សម្រាប់ដាំដុះដំណាំកាលពីមុនឡើយ។ ដោយសារតែស្រុក Huaining ជាសណ្ឋានដីភ្នំនៃភ្នំ Dabie ដីភាគច្រើននៅកន្លែងនេះមានជាតិអាស៊ីត។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជនភ្នំ Dabie ដែលឧស្សាហ៍ព្យាយាមបានរកឃើញថា ដីប្រភេទនេះគឺស័ក្តិសមនឹងដាំប៊្លូបឺរី ហើយប៊្លូបឺរីមានរសជាតិឆ្ងាញ់ទៀតផង។
ក្រោមការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់អ្នកភូមិ ភ្នំនិងវាលស្រែដែលពីមុនជាទីរហោស្ថាន បានក្លាយទៅជាសួនប៊្លូបឺរី ដែលមានអត្ថប្រយោជន៍ដល់បរិស្ថាន និងសេដ្ឋកិច្ចដ៏ល្អឥតខ្ចោះ។

ទិន្នផលផ្លែប៊្លូបឺរីនៅស្រុក Huaining ក្នុងឆ្នាំ ២០២២ ប្រហែល ២.១ ម៉ឺនតោន ហើយទំហំផលិតកម្មអាចឈានដល់ប្រហែល ១ ពាន់លានយាន់ប្រាក់ចិន។ តំបន់ក្នុងស្រុកក៏បានកែលម្អជាបន្តបន្ទាប់ នូវការកែច្នៃដោយស៊ីជម្រៅ នៃខ្សែសង្វាក់ឧស្សាហកម្មប៊្លូបឺរី ។ នាពេលបច្ចុប្បន្ននេះ តម្លៃទិន្នផលនៃផ្លែប៊្លូបឺរីនៅក្នុងស្រុក Huaining មានលើសពី ៤ពាន់លានយាន់។
ដោយសារតែការដាំដុះប៊្លូបឺរី ដែលខ្សែសង្វាក់ឧស្សាហកម្មប៊្លូបឺរីបែបនេះ ត្រូវបានបង្កើតឡើងភូមិនេះ។ ឥឡូវនេះ ជុំវិញចង្វាក់ឧស្សាហកម្មនេះ មានមនុស្សជាង ១១,០០០នាក់ រកបានការងារធ្វើ ការកើនឡើងប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមជាង ៨,០០០យាន់ប្រាក់ចិនក្នុងមនុស្សម្នាក់។

ឥឡូវនេះដើមប៊្លូបឺរីតូចនេះ បានក្លាយទៅជាដើមលុយ ដែលជួយបង្កើនប្រាក់ចំណូលដល់អ្នកភូមិ និងសម្រេចបាននូវជីវភាពធូរធារ៕

អត្ថបទដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន