Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផូស៉ីលសត្វដាយណូស័រអាយុកាល ១២៥លានឆ្នាំ ត្រូវបានរកឃើញ នៅតំបន់ភាគខាងជើងប្រទេសចិន

17-05-2022 15:06

(ប៉េកាំង)៖ ក្រុមអ្នកស្រាវជ្រាវបានរកឃើញ ផូស៉ីលរបស់សត្វដាយណូស័រ ដែលមានអាយុកាលប្រហែល១២៥លានឆ្នាំ នៅឯតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុង នៅភាគខាងជើងនៃប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។

ការសិក្សាជាបឋមទៅលើផូស៉ីលទាំងនោះ បានបង្ហាញឱ្យឃើញថា ពួកវាជារបស់ក្រុមសត្វដាយណូស័រម៉្យាងហៅថា អ៉ីក្វានណូដុន (Iguanodon) ប្រភេទស៉ីរុក្ខជាតិជាអាហារ ដែលរស់នៅលើផែនដី កាលពីសម័យ ក្រេថេសឺស (Cretaceous)។ ផូស៉ីលទាំងនោះ នឹងត្រូវយកទៅធ្វើការសិក្សាបន្ថែមទៀត ដើម្បីកំណត់ថាតើ ពួកវាជារបស់សត្វដាយណូស័រតែមួយក្បាល ឬក៏ច្រើន។

សម័យ Cretaceous ដែលចាប់ផ្តើមកាលពី១៣៧លានឆ្នាំមុន ហើយចប់ទៅវិញនៅ៦៥ឆ្នាំលានមុន គឺជាពេលចុងក្រោយបំផុត ដែលដាយណូស័រត្រួតត្រាភពផែនដី។ ផូស៉ីលមកពីសម័យកាលនោះ បានផ្តល់ភស្តុតាងសំខាន់ៗជាច្រើន សម្រាប់ការសិក្សាអំពីដំណើរវិវត្តន៍ ស្ថានភាពរស់នៅ និងការផុតពូជរបស់ពួកសត្វដាយណូស័រ។

គួរបញ្ជាក់ថា តំបន់ អ៊ូរ៉ាដ បេក បេនណឺ (Urad Back Banner) នៃតំបន់ម៉ុងហ្គោលីខាងក្នុង ជាទីដែលផូស៉ីលថ្មីខាងលើ ត្រូវបានរកឃើញ មានរហស្សនាមថាជា «ស្រុកកំណើតនៃដាយណូស័រ» ប្រចាំនៅក្នុងប្រទេសចិន។ មកទល់ពេលនេះ ផូស៉ីលនៃ សត្វដាយណូស័រចំនួន១៩អម្បូរហើយ ដែលត្រូវបានរកឃើញនៅទីនោះ៕