(ប៉េកាំង)៖ ខែកញ្ញា ឆ្នាំ១៩៩០លោក Huang Daoliang និស្សិតជនពិការដែលមកពីស្រុក Fuqing ខេត្ត Fujian ធ្លាប់បានប្រឡងចូលសកលវិទ្យាល័យចំនួន៣ដង មកហើយ បានត្រូវលោក Xi Jinping លេខាបក្សកម្មុយនីស្តទីក្រុង Fuzhou និងជាសាកលវិទ្យាធិការសកលវិទ្យាល័យវិជ្ជាជីវៈ Minjiang ទទួលជានិស្សិតជាពិសេស ដែលក្លាយទៅជានិស្សិត ពិការដៃទាំងសងខាងដំបូងគេបង្អស់នៅខេត្ត Fujian។

ពេលនៅរៀនសកលវិទ្យាល័យ ទោះបីលោកពិការកាយ តែលោកមានឆន្ទៈរឹងមាំ បានពុះពារឧបសគ្គជាច្រើនរហូត ទទួលបានបរិញ្ញាបត្រហើយបានក្លាយទៅជា សមាជិកបក្សកុម្មុយនីស្តមួយរូបផងដែរ។ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៩៧ ពេលចូលរួមកិច្ចប្រជុំសំណេះសំណាល ជាមួយតំណាងរបស់ សន្និសីទពាក់មេដាយ «ឆន្ទៈរឹងមាំនិងជួយជនពិការ» ទូទាំងប្រទេសចិន និងតំណាងជនពិការខេត្ត Fujian លោក Huang Daoliang បានរៀបរាប់អំពីរឿងរ៉ាវរបស់ខ្លួន លោករំលឹកជាពិសេសនូវពេលវេលារបស់ខ្លួន នៅក្នុងសកលវិទ្យល័យរយៈពេល៣ឆ្នាំ។

លោក Xi Jinping ដែលជាលេខារងបក្សប្រចាំខេត្ត Fujian បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលោក Huang Daoliang សរសើរគាត់ដោយងក់ក្បាល សើចញញឹមដាក់គាត់ លើកទឹកចិត្តដល់គាត់ ដើម្បីលើកទឹកចិត្តគាត់បន្តខិតខំ ធ្វើការងារជូនជនពិការ។

លោក Xi Jinping សាកលវិទ្យាធិការទទួលយកលោក Huang Daoliang ដែលជាជនពិការជានិស្សិតរបស់សកលវិទ្យាល័យគាត់ បានកែប្រែជីវិតរបស់លោក Huang Daoliang ហើយ តាមរយៈប្រវត្តិរបស់លោក Huang Daoliang ក៏បានកែប្រែជីវិតរបស់មនុស្ស ពិសេសជនពិការជាច្រើនផងដែរ៕