Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បាតុភូតចន្ទគ្រាសទាំងស្រុង ទើបតែកើតឡើងនៅតំបន់ទ្វីបអាមេរិក (Video inside)

16-05-2022 13:51

(បរទេស)៖ កាលពីយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ពេលវេលានៅតំបន់អាមេរិក ដែលត្រូវនឹងពេលព្រឹក ឈានចូលពេលរសៀលថ្ងៃចន្ទនេះ ពេលវេលានៅកម្ពុជា បាតុភូតចន្ទគ្រាសទាំងស្រុង គឺផ្ទៃព្រះចន្ទទាំងមូលត្រូវបានបាំង ដោយស្រមោលរបស់ផែនដី ឬហៅថា Total Lunar Eclipse ទើបតែបានកើតឡើង។

បាតុភូតចន្ទគ្រាសនេះ អាចមើលឃើញពីផ្នែកខ្លះនៃទ្វីបអឺរ៉ុប ទ្វីបអាហ្រ្វិក និងទ្វីបអាមេរិក ខណៈទ្វីបអាមេរិកខាងត្បូងទាំងមូល អាចទស្សនាបាតុភូតនេះ តាំងពីដើមរហូតដល់ចប់។ បាតូភូតចន្ទគ្រាស កើតឡើងនៅពេលដែល ផែនដីស្ថិតនៅរវាងព្រះអាទិត្យ និងព្រះចន្ទ ដោយភពយើងបាំងពន្លឺរបស់ព្រះអាទិត្យ ហើយជះស្រមោលទៅលើផ្ទៃរបស់ព្រះចន្ទ។

បើតាមម៉ោងនៅកម្ពុជាយើង បាតុភូតចន្ទគ្រាសពេញលេញខាងលើនេះ ទើបតែបានបញ្ចប់ទៅវិញ កាលពីម៉ោងជិត១រសៀលថ្ងៃចន្ទនេះ។

គួរបញ្ជាក់ថា យោងតាមវែបសាយ Timeanddate សម្រាប់ឆ្នាំ២០២២នេះ បាតុភូតចន្ទគ្រាសពេញលេញសរុបមានចំនួន២លើក។ មួយលើកទៀតនឹងកើតឡើងនៅចន្លោះថ្ងៃទី៧-៨ ខែវិច្ឆិកា ខណៈតំបន់ដែលនឹងអាចមើលឃើញ រួមមានទ្វីបអាមេរិកខាងជើង, ក្រុមប្រទេសដីកោះនៅមហាសមុទ្រប៉ាស៉ីហ្វិក រួមជាមួយតំបន់អាស៉ីខាងកើត និងអាស៉ីអាគ្នេយ៍។ សម្រាប់កម្ពុជាយើង គឺប្រហែល អាចមើលឃើញបាតុភូតនោះ ពេលវាជិតចប់ទៅវិញ៕