(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសៅរ៍នេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,៨៩៥ករណីបន្ថែមទៀត និងករណីស្លាប់ថ្មីចំនួន២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីៗ ក្នុងស្រុកប្រចាំថ្ងៃនេះចំនួន ៤៨៩ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Nghệ An មានចំនួន ១១៥ករណី និងខេត្ត Quảng Ninh ចំនួន៩៥ករណី។

ទោះជាយ៉ាងណា ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីនោះទេ។

សរុបមកវិញ គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៦៩៥,០៣៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៣៤៩,៥៩២នាក់ និងស្លាប់សរុបចំនួន ៤៣,០៦៥នាក់៕