(អន្តរជាតិ)៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលគេស្គាល់ថា OPEC+ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេនឹងប្រកាន់ខ្ជាប់នូវផែនការដែលមានស្រាប់ ក្នុងការបង្កើនទិន្នផលតិចតួចក្នុងខែមិថុនា បើទោះបីជាតម្លៃប្រេងឆៅកើនឡើងក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០២២។

យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC និងមិនមែន OPEC លើកទី២៨ក្រុមប្រទេសផលិតប្រេង OPEC+ បានអះអាងសារជាថ្មីនូវ «ការសម្រេចចិត្តរបស់ខ្លួនក្នុងការបង្កើនផលិតកម្មប្រចាំខែសរុបរបស់ខ្លួនដល់ចំនួន ៤៣២,០០០បារ៉ែលក្នុងមួយថ្ងៃ សម្រាប់ខែមិថុនា ឆ្នាំ២០២២ខាងមុខ»