(ប៉េកាំង)៖ កាលពីវេលាថ្ងៃត្រង់នៃថ្ងៃទី៤ ខែឧសភា សមាជិកការងារក្រុមសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រ នៃភ្នំអេវើរេសរបស់ប្រទេសចិនចំនួន១៣នាក់ បានឡើងដល់កំពូលភ្នំអេវើរេសដោយជោគជ័យ។

នេះគឺជាលើកដំបូងដែលការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រអំពីភ្នំអេវើរេសរបស់ចិន បានធ្វើឡើងនៅរយៈកម្ពស់លើសពី៨ពាន់ម៉ែត្រ គឺមានអត្ថន័យជាយុគសម័យក្នុងប្រវត្តិសាស្ត្រសិក្សាស្រាវជ្រាវ ខាងវិទ្យាសាស្ត្រនៅតំបន់ខ្ពង់រាប Qinghai និង Xizang។

ក្នុងការឡើងដល់កំពូលភ្នំអេវើរេសលើកនេះ សមាជិកក្រុមការងារសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្ររបស់ចិន បានសម្រេចការដាក់ពង្រាយប៉ុស្តិ៍ឧតុនិយមស្វ័យប្រវត្តិ ដែលមានកម្ពស់ខ្ពស់បំផុតលើពិភពលោក ហើយក៏បានប្រើប្រាស់រ៉ាដា ដែលមានភាពត្រឹមត្រូវខ្ពស់នៅកន្លែងខ្ពស់បំផុតលើផែនដី ជាលើកដំបូង ដើម្បីវាស់ស្ទង់កម្រាស់ទឹកកកលើកំពូលភ្នំ។

តាមការឧទ្ទេសនាមឱ្យដឹងថា បន្ទាប់មកក្រុមការងារសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រ អំពីភ្នំអេវើរេសរបស់ចិនក៏នឹងធ្វើការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រជាច្រើនទៀត៕