(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថាស៊ែរប៊ី ត្រូវតែជំរុញការធ្វើកំណែទម្រង់ មួយចំនួន ដើម្បីសម្រេចបាននូវមហិច្ឆតារបស់ខ្លួន ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២។

ដោយចង់ឲ្យប្រទេសទាំងអស់នៃតំបន់បាល់កង់ខាងលិច ក្លាយជាសមាជិករបស់សហភាពអឺរ៉ុប, នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ ប្រធានាធិបតីស៊ែរប៊ី លោក អាឡិចសាន់ដា វូសិក (Aleksandar Vucic) លោក Scholz បានលើកឡើងយ៉ាងដូច្នេះថា «សម្រាប់ស៊ែរប៊ី វាជារឿងសំខាន់ ដែលខ្លួនត្រូវបន្តធ្វើកំណែទម្រង់ ដែលរួមទាំងសេរីភាពសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងនឹងផែនការឧក្រិដ្ឋកម្មផងដែរ»។ លោកបន្ថែមថា «នៅពេលអនាគត ប្រទេសទាំងអស់គួរតែក្លាយជាសមាជិកសហភាពអឺរ៉ុប ជាមួយការសន្យាថានឹងធ្វើអ្វីដែលអាចធ្វើបាន ដើម្បីជួយដល់ដំណើរការនេះ»

ក្នុងឱកាសនោះដែរ លោក Vucic ក៏បានលើកឡើងដែរថា «វាជាជម្រើសរបស់ស៊ែរប៊ី ក្នុងការដើរលើវិថីអឺរ៉ុប បើទោះបីជាមានការមិនពេញចិត្តខ្លះតែមេដឹកនាំស៊ែប៊ី គាំទ្រចំពោះគោលនយោបាយរបស់អឹរ៉ុប»

គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៉ីបើកការវាយប្រហារលើអ៊ុយក្រែន ប្រទេសស៊ែរប៊ីបានព្យាយាមរក្សាតុល្យភាព ចំពោះបំណងរបស់ខ្លួន ក្នុងការក្លាយជា សមាជិកសហភាពអឺរ៉ុប និងភាពជាដៃគូជាមួយ NATO ស្របពេលស៊ែរប៊ី មានសម្ព័ន្ធភាពខាងផ្នែកសាសនា, ប្រជាជន និងនយោបាយ រាប់ស.វមកហើយ ជាមួយរុស្ស៉ី។ ស៊ែរប៊ី ក៏បានបោះឆ្នោតប្រឆាំងនឹងរុស្ស៉ី នៅឯអង្គការសហប្រជាជាតិដែរ ប៉ុន្តែបានច្រានចោលការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ី៕